ព្រះត្រៃបិដក ភាគ ៤៧
លុះបែកធ្លាយ រាងកាយស្លាប់ទៅ ក៏មិនទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែគេពួយនឹងលំពែងដ៏មុត ដែលលាបដោយប្រេង ចំដើមទ្រូងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្តសីលនោះ។បេ។ មានចិត្តជ្រោកជ្រាក ត្រេកអរនឹងអញ្ជលិកម្ម របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ ហេតុនោះ នាំឲ្យភិក្ខុនោះ បានសេចក្តីវិនាស សេចក្តីទុក្ខ អស់កាលដ៏វែង លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះដូចម្តេច បុរសមានកំឡាំង ស្រោបកាយដោយបន្ទះដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ភិក្ខុប្រើប្រាស់ចីវររបស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលគេឲ្យដោយសទ្ធា ណាប្រសើរជាង។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រើប្រាស់ចីវរ របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលគេឲ្យដោយសទ្ធា ការប្រើប្រាស់ចីវរនោះ ប្រសើរជាង។
ID: 636854513168794503
ទៅកាន់ទំព័រ៖