ព្រះត្រៃបិដក ភាគ ៤៧

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​មាន​កំឡាំង​ ​ស្រោប​កាយ​ដោយ​បន្ទះ​ដែក​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​សន្ធោសន្ធៅ​ ​ការ​ស្រាប​កាយ​ដោយ​ដែក​ដ៏​ក្តៅ​នុ៎ះ​ ​ជា​ទុក្ខ​លំបាក​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ប្រាប់​អ្នក​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពន្យល់​អ្នក​ទាំងឡាយ​ ​បុរស​មាន​កំឡាំង​ ​ស្រោប​កាយ​ដោយ​បន្ទះ​ដែក​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​ភិក្ខុ​ទ្រុស្តសីល​។​បេ​។​ ​មានចិត្ត​ជ្រោកជ្រាក​នោះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​បុរស​នោះ​ ​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ស្ទើរតែ​នឹង​ស្លាប់​ ​ព្រោះហេតុតែ​ស្រោប​កាយ​ ​ដោយ​បន្ទះ​ដែក​ដ៏​ក្តៅ​នោះ​ប៉ុណ្ណោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​មិនទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះហេតុតែ​ស្រោប​កាយ​ ​ដោយ​បន្ទះ​ដែក​ដ៏​ក្តៅ​នោះ​ទៀត​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទ្រុស្តសីល​នោះ​។​បេ​។​ ​មានចិត្ត​ជ្រោកជ្រាក​ ​ប្រើប្រាស់​ចីវរ​របស់​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ ​ដោយហេតុ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នោះ​ ​នាំឲ្យ​ភិក្ខុ​នោះ​ ​បាន​សេចក្តី​វិនាស​ ​សេចក្តី​ទុក្ខ​ ​អស់​កាល​ដ៏​វែង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636854513428999386
ទៅកាន់ទំព័រ៖