ព្រះត្រៃបិដក ភាគ ៤៧

​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​បុរស​មាន​កម្លាំង​ ​បើក​មាត់​ដោយ​សណ្ឌាស​ដែក​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ ​ហើយ​ដាក់​ដុំ​ទង់ដែង​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ ​ទៅ​ក្នុង​មាត់​ ​ដុំ​ទង់ដែង​នោះ​ ​រលាក​បបូរមាត់​បុរស​នោះ​ផង​ ​រលាកមាត់​ផង​ ​រលាក​អណ្តាត​ផង​ ​រលាក​ក​ផង​ ​រលាក​ទ្រូង​ផង​ ​រលួយ​ទាំង​ពោះវៀនធំ​ ​ពោះវៀនតូច​ ​ធ្លាក់​រហូត​ទៅ​ខាងក្រោម​ផង​ ​ភិក្ខុ​ឆាន់ចង្ហាន់​បិណ្ឌបាត​ ​របស់​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ ​ណា​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ឆាន់ចង្ហាន់​របស់​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ ​ការ​ឆាន់ចង្ហាន់​បិណ្ឌបាត​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636854513641071516
ទៅកាន់ទំព័រ៖