ព្រះត្រៃបិដក ភាគ ៤៧
បពិត្រព្រះអង្គដ៏ចំរើន ឯបុរសមានកំឡាំង បើកមាត់ដោយសណ្ឌាសដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ ហើយដាក់ដុំទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅទៅក្នុងមាត់ ដុំទង់ដែងនោះ រលាកបបូរមាត់បុរសនោះផង រលាកមាត់ផង រលាកអណ្តាតផង រលាកកផង រលាកទ្រូងផង រលាករលួយទាំងពោះវៀនធំ ពោះវៀនតូច ធ្លាក់ទៅខាងក្រោមផង ដោយហេតុណា ហេតុនុ៎ះ ជាទុក្ខលំបាកវិញ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត ពន្យល់អ្នកទាំងឡាយ បុរសមានកំឡាំង បើកមាត់ដោយសណ្ឌាសដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ ហើយដាក់ដុំទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅទៅក្នុងមាត់ ដុំទង់ដែងនោះ រលាកបបូរមាត់បុរសនោះផង រលាកមាត់ផង រលាកអណ្តាតផង រលាកកផង រលាកទ្រូងផង រលាករលួយទាំងពោះវៀនធំ ពោះវៀនតូច ធ្លាក់រហូតទៅខាងក្រោមផង ដោយហេតុណា ហេតុនុ៎ះ ប្រសើរជាងភិក្ខុទ្រុស្តសីល។បេ។ មានចិត្តជ្រោកជ្រាកនោះ។ ដំណើរនោះ ព្រោះហេតុអ្វី។
ID: 636854513866464408
ទៅកាន់ទំព័រ៖