ព្រះត្រៃបិដក ភាគ ៤៧

​៧​ ​ពួក​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ពិចារណា​ឃើញថា​ ​ទុក្ខ​ក្នុង​សង្ខារ​ទាំងពួង​។​បេ​។​
 ពិចារណា​ឃើញថា​ ​អនត្តា​ ​ក្នុង​ធម៌​ទាំងពួង​ ​ពិចារណា​ឃើញថា​ ​សុខ​ ​មាន​សេចក្តី​សំគាល់​ថា​សុខ​ ​ដឹង​ច្បាស់​ថា​ ​សុខ​ក្នុង​ព្រះ​និព្វាន​ ​ហើយ​កំណត់​ដោយចិត្ត​ ​ស្ទង់​មើល​ដោយ​បញ្ញា​រឿយ​ ​ៗ​ ​មិន​ដាច់​ ​មិន​ឲ្យ​ច្រឡំ​គ្នា​។​ ​បុគ្គល​នោះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​សម្រេច​។​បេ​។​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​បុគ្គល​ទី១​ ​ដែល​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​។​បេ​។​ ​ជា​បុញ្ញកេ្ខត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ពិចារណា​ឃើញថា​សុខ​ ​មាន​សេចក្តី​សំគាល់​ថា​សុខ​ ​ដឹង​ច្បាស់​ថា​សុខ​ ​ក្នុង​ព្រះ​និព្វាន​ ​ហើយ​កំណត់​ដោយចិត្ត​ ​ស្ទង់​មើល​ដោយ​បញ្ញា​រឿយ​ ​ៗ​ ​មិន​ដាច់​ ​មិន​ឲ្យ​ច្រឡំ​គ្នា​។​ ​ការ​អស់​ទៅ​នៃ​អាសវៈ​ ​និង​ការ​អស់​ទៅ​នៃ​ជីវិត​ ​របស់​បុគ្គល​នោះ​ ​ដំណាលគ្នា​តែម្តង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​បុគ្គល​ទី២​ ​ដែល​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​។​បេ​។​ ​ជា​បុញ្ញកេ្ខត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636854453101698862
ទៅកាន់ទំព័រ៖