ព្រះត្រៃបិដក ភាគ ៤៧

 [​៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពីដើម​ ​មាន​គ្រូ​ឈ្មោះ​អរ​កៈ​ ​ជា​អ្នកធ្វើ​នូវ​កំពង់​ ​ជាទី​ទៅកាន់​សុគតិភព​ ​ជា​អ្នក​ប្រាសចាក​តម្រេក​ក្នុង​កាម​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​គ្រូ​ឈ្មោះ​អរ​កៈ​ ​មាន​សាវក​ច្រើន​រយ​។​ ​គ្រូ​ឈ្មោះ​អរ​កៈ​ ​រមែង​សំដែងធម៌​ដល់​សាវក​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​។​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ ​នូវ​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​ដំណក់ទឹក​សន្សើម​ ​លើ​ចុង​ស្មៅ​ ​ដល់​ព្រះអាទិត្យ​រះ​ឡើង​ ​ក៏​ត្រឡប់​បាត់​វិញ​ឆាប់រហ័ស​ ​ជា​របស់​មិន​ឋិតថេរ​នៅ​យូរយារ​បាន​ ​យ៉ាងណា​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ប្រៀប​ដូច​ដំណក់ទឹក​សន្សើម​ ​យ៉ាងនោះ​ដែរ​។​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​ភ្លៀង​ ​មាន​ដំណក់​ដ៏​ថ្លោស​ ​ធ្លាក់ចុះ​មក​ ​ក្រពេញ​ទឹក​ ​ក៏​ត្រឡប់​បាត់​ទៅវិញ​ឆាប់​ ​មិន​ឋិតថេរ​យូរយារ​បាន​ ​យ៉ាងណាមិញ
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636854515560791318
ទៅកាន់ទំព័រ៖