ព្រះត្រៃបិដក ភាគ ៤៧

ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មាន​សេចក្តី​ទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ប្រៀន​ដូចជា​ក្រពេញ​ទឹក​ ​យ៉ាងនោះ​ដែរ​។​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​ស្នាម​គំនូស​ដម្បង​លើទឹក​ ​តែង​ត្រឡប់​បាត់​ទៅវិញ​ឆាប់​ ​មិន​ឋិតថេរ​យូរយារ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​…​ ​ប្រៀប​ដូចជា​ស្នាម​គំនូស​ដម្បង​លើទឹក​ ​យ៉ាងនោះ​ដែរ​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​ទៅវិញ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​ស្ទឹង​ហូរ​ពី​ភ្នំ​ ​ហូរ​ទៅកាន់​ទី​ឆ្ងាយ​ ​មាន​ខ្សែទឹក​រហ័ស​ ​អាច​នាំ​ ​ទៅ​នូវ​របស់​ដែល​គួរ​នាំទៅ​បាន​ ​គ្មាន​កំណត់កាល​ ​កំណត់​វេលា​ ​កំណត់​យាម​ឡើយ​ ​ព្រោះ​ស្ទឹង​នោះ​ ​ចេះតែ​ទៅ​ ​ចេះតែ​ប្រព្រឹត្តទៅ​ ​ចេះតែ​ហូរ​ទៅ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​ប្រៀប​ដូចជា​ស្ទឹង​ហូរ​ពី​ភ្នំ​…​ ​យ៉ាងនោះ​ដែរ​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​ទៅវិញ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​បុរស​ដែល​មាន​កំឡាំង​ ​គ្រលៀវ​ដុំ​ទឹកមាត់​ ​ដាក់លើ​ចុង​អណ្តាត​ ​ហើយ​ស្តោះ​ចោល​ទៅ​ ​ដោយ​ងាយ​បាន​ ​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 636854515742311700
ទៅកាន់ទំព័រ៖