ព្រះត្រៃបិដក ភាគ ៤៧

ពិចារណា​ឃើញថា​សុខ​ ​មាន​សេចក្តី​សំគាល់​ថា​សុខ​ ​ដឹង​ច្បាស់​ថា​សុខ​ ​ក្នុង​ព្រះ​និព្វាន​ ​ហើយ​កំណត់​ដោយចិត្ត​ ​ស្ទង់​មើល​ដោយ​បញ្ញា​រឿយ​ ​ៗ​ ​មិន​ដាច់​ ​មិន​ឲ្យ​ច្រឡំ​គ្នា​។​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​អន្ត​រា​បរិនិព្វាយិ​ ​ព្រោះ​អស់​សញ្ញោជនៈ​ជា​ចំណែកខាង​ក្រោម​ ​៥​។​បេ​។​ ​ឈ្មោះថា​ ​ឧបហ​ច្ច​បរិនិព្វាយិ​ ​ឈ្មោះថា​ ​អ​សង្ខា​របរិនិព្វាយិ ​ឈ្មោះថា​ ​សស​ង្ខា​របរិនិព្វាយិ ​ឈ្មោះថា​ ​ឧទ្ធំ​សោត​អកនិដ្ឋ​គាមី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​បុគ្គល​ទី៧​ ​ដែល​គួរ​ទទួល​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​។​បេ​។​ ​ជា​បុញ្ញកេ្ខត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៧​ ​ពួក​នេះឯង​ ​គួរ​ទទួល​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​។​បេ​។​ ​ជា​បុញ្ញកេ្ខត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​
 [​១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​ទ្ទស​(​១​)​ ​វត្ថុ​ទាំងឡាយ​នេះ​ ​មាន​ ​៧​ ​យ៉ាង​។​ ​៧​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សេចក្តី​ពេញចិត្ត​ដ៏​ភ្លៀវក្លា​ ​ក្នុង​ការ​សមាទាន​នូវ​សិក្ខា​ ​តទៅ​ក្នុង​កាល​ខាងមុខ​ ​ក៏​នៅតែ​មាន​សេចក្តី​ស្រឡាញ់​ ​ក្នុង​ការ​សមាទាន​នូវ​សិក្ខា​ ​១​ ​ជា​អ្នកមាន​សេចក្តី​ពេញចិត្ត​ដ៏​ក្លៀវក្លា​ ​ក្នុង​ការពិចារណា​នូវ​ធម៌​ ​
​(​១​)​ ​ហេតុ​នៃ​ភិក្ខុ​មិន​មាន​អាយុ​ ​១០ឆ្នាំ​។​ ​តែ​ពាក្យ​នេះ​ ​លោក​សំដៅយក​ព្រះ​ខីណាស្រព​ ​ព្រោះ​លោក​ ​សូម្បី​បរិនិព្វាន​ពី​អាយុ​ ​១០ឆ្នាំ​ ​(​ជាដើម​)​ ​ក៏​លែង​មាន​អាយុ​ ​១០ឆ្នាំ​តទៅ​ខាងមុខ​ ​កុំថាតែ​ ​១០ឆ្នាំ​ ​សូម្បីតែ​ថយ​ចុះ​មក​ ​៩ឆ្នាំ​ ​រហូតដល់១ថ្ងៃ​ ​ឬ១យាម​ ​ក៏​មិន​មាន​ ​ព្រោះ​លោក​មិន​ចាប់បដិសន្ធិ​តទៅទៀត​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636854453511252287
ទៅកាន់ទំព័រ៖