ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ឯង​ ​ពួក​មនុស្ស​ ​មានតែ​អាពាធ​ ​៦​ ​យ៉ាងគឺ​ ​រងា​ ​១​ ​ស្អុះ​ ​១​ ​ឃ្លាន​ ​១​ ​ស្រេក​ ​១​ ​ឈឺ​ឧច្ចារៈ​ ​១​ ​ឈឺ​បស្សាវៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រូ​ឈ្មោះ​អរ​កៈ​នោះ​ ​អម្បាល​ពួក​មនុស្ស​មាន​អាយុវែង​យ៉ាងនេះ​ ​ឋិតថេរ​យូរយារ​យ៉ាងនេះ​ ​មាន​អាពាធ​តិច​ ​យ៉ាងនេះ​ ​ម្តេច​គង់​សំដែងធម៌​ដល់​ពួក​សាវក​យ៉ាងនេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​។​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​បើ​បុគ្គល​និយាយ​ឲ្យ​ត្រូវ​ ​ត្រូវ​និយាយ​ថា​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​។​ ​បុគ្គល​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​បុគ្គល​រស់នៅ​យ៉ាង​យូរ​ត្រឹម​មួយ​រយ​ឆ្នាំ​ ​ឬ​តិច​ជាង​ ​ឬក៏​លើស​ពី​មួយ​រយ​ឆ្នាំ​បន្តិចបន្តួច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​បុគ្គល​ដែល​រស់នៅ​បាន​មួយ​រយ​ឆ្នាំ​ ​ឈ្មោះថា​រស់នៅ​អស់​បី​រយ​រដូវ​ ​គឺ​ ​ហេមន្តរដូវ​ ​មួយ​រយ​ ​គិម្ហរដូវ​ ​មួយ​រយ​ ​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636854516116173084
ទៅកាន់ទំព័រ៖