ព្រះត្រៃបិដក ភាគ ៤៧
វិនយវគ្គ
[៧២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង ឈ្មោះថា វិនយធរ (អ្នកទ្រទ្រង់វិន័យ)។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយបន្តិចបន្តួច សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកបានតាមប្រាថ្នា បានដោយងាយ បានដោយស្រួល នូវឈានទាំង ៤ ដែលប្រព្រឹត្តទៅក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៧ យ៉ាងនេះ ឈ្មោះថា វិនយធរ។
[៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង ឈ្មោះថា វិនយធរ។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ បាតិមោក្ខទាំងពីរ ក៏ភិក្ខុនោះចេះចាំដោយត្រឹមត្រូវល្អយ៉ាងពិស្តារ
ID: 636854517000363656
ទៅកាន់ទំព័រ៖