ព្រះត្រៃបិដក ភាគ ៤៧
បានចែករលែកដោយល្អ បានឲ្យប្រព្រឹត្តទៅដោយប្រពៃ បានវិនិច្ឆ័យដោយត្រឹមត្រូវ តាមសុត្តៈ តាមរបៀបនៃព្យញ្ជនៈ ១ ជាអ្នកបានតាមប្រាថ្នា បានដោយងាយ បានដោយស្រួលនូវឈានទាំង ៤ ដែលកើតក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន ១ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៧ យ៉ាងនេះ ឈ្មោះថា វិនយធរ។
[៧៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង ឈ្មោះថា វិនយធរ។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ ជាអ្នកខ្ជាប់ខ្ជួន មិនឃ្លេងឃ្លោង ក្នុងវិន័យ ១ ជាអ្នកបានតាមប្រាថ្នា បានដោយងាយ បានដោយស្រួលនូវឈានទាំង ៤ ដែលកើតក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន ១ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងនេះ ឈ្មោះថា វិនយធរ។
ID: 636854517234637056
ទៅកាន់ទំព័រ៖