ព្រះត្រៃបិដក ភាគ ៤៧
[៧៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង ឈ្មោះថា វិនយធរ។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ រលឹកឃើញនូវបុព្វេនិវាសៈ ជាច្រើនប្រការ គឺ ១ជាតិ ២ជាតិ។បេ។ រលឹកឃើញនូវបុព្វេនិវាសៈ ជាច្រើនប្រការ ព្រមទាំងអាការៈ និងឧទ្ទេស ១ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងផុតចក្ខុជារបស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម ១ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៧ យ៉ាងនេះ ឈ្មោះថា វិនយធរ។
[៧៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាវិនយធរ ប្រកបដោយធម៌ ៧ យ៉ាង ទើបរុងរឿង។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ ជាអ្នកមានសីល។បេ។ សមាទាន សិក្សា ក្នុងសិក្ខាបទទាំងឡាយ ១
ID: 636854517454849652
ទៅកាន់ទំព័រ៖