ព្រះត្រៃបិដក ភាគ ៤៧
ជាអ្នកបានដោយស្រួលនូវឈានទាំង ៤។បេ។ ១ ធ្វើឲ្យជាក់ច្បាស់សម្រេច។បេ។ ព្រោះអស់អាសវៈទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាវិនយធរ ប្រកបដោយធម៌ទាំង ៧ យ៉ាងនេះ ទើបរុងរឿង។
[៧៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាវិនយធរ ប្រកបដោយធម៌ ៧ យ៉ាង ទើបរុងរឿង។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ ទាំងបាតិមោក្ខទាំងពីរ ភិក្ខុនោះ ចេះចាំដោយត្រឹមត្រូវល្អ យ៉ាងពិស្តារ បានចែករលែកដោយល្អ ឲ្យប្រព្រឹត្តទៅដោយប្រពៃ បានវិនិច្ឆ័យដោយត្រឹមត្រូវ តាមសុត្តៈ តាមរបៀបនៃព្យញ្ជនៈ ១ ជាអ្នកបានដោយស្រួលនូវឈានទាំង ៤។បេ។ ១ ធ្វើឲ្យជាក់ច្បាស់ សម្រេច។បេ។ ព្រោះអស់អាសវៈទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាវិនយធរ ប្រកបដោយធម៌ទាំង ៧ យ៉ាងនេះ ទើបរុងរឿងបាន។
[៧៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាវិនយធរ ប្រកបដោយធម៌ ៧ យ៉ាង ទើបរុងរឿង។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១
ID: 636854517701493759
ទៅកាន់ទំព័រ៖