ព្រះត្រៃបិដក ភាគ ៤៧

ស្គាល់​គរុកាបត្តិ​ ​១​ ​ជា​អ្នក​ខ្ជាប់ខ្ជួន​ ​មិន​ឃ្លេងឃ្លោង​ ​ក្នុង​វិន័យ​ ​១​ ​ជា​អ្នក​បាន​ដោយ​ស្រួល​ ​នូវ​ឈាន​ទាំង​ ​៤​។​បេ​។​ ​១​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​។​បេ​។​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​វិនយ​ធរ​ ​ប្រកបដោយ​ធម៌​ទាំង​ ​៧​ ​យ៉ាងនេះ​ ​ទើប​រុងរឿង​។​
 [​៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​វិនយ​ធរ​ ​ប្រកបដោយ​ធម៌​ ​៧​ ​យ៉ាង​ ​ទើប​រុងរឿង​។​ ​ប្រកបដោយ​ធម៌​ ​៧​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ស្គាល់​អាបត្តិ​ ​១​ ​ស្គាល់​អនាបត្តិ​ ​១​ ​ស្គាល់​លហុកាបត្តិ​ ​១​ ​ស្គាល់​គរុកាបត្តិ​ ​១​ ​រលឹក​ឃើញ​ ​នូវ​បុព្វេ​និ​វា​សៈ​ ​ជាច្រើន​ប្រការ​ ​គឺ​ ​១ជាតិ​ ​២ជាតិ​។​បេ​។​ ​រលឹក​ឃើញ​នូវ​បុព្វេ​និ​វា​សៈ​ ​ជាច្រើន​ប្រការ​ ​ព្រមទាំង​អាការៈ​ ​និង​ឧទ្ទេស​ ​១​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​ផុត​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា​។​បេ​។​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​ ​១​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​។​បេ​។​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​វិនយ​ធរ​ ​ប្រកបដោយ​ធម៌​ទាំង​ ​៧​ ​យ៉ាងនេះ​ ​ទើប​រុងរឿង​។​
 [​៨០​]​ ​គ្រានោះ​ឯង​ ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636854517973389310
ទៅកាន់ទំព័រ៖