ព្រះត្រៃបិដក ភាគ ៤៧

​តទៅ​ក្នុង​កាល​ខាងមុខ​ ​ក៏​នៅតែ​មាន​សេចក្តី​ស្រឡាញ់​ ​ក្នុង​ការពិចារណា​នូវ​ធម៌​ ​១​ ​ជា​អ្នកមាន​សេចក្តី​ពេញចិត្ត​ដ៏​ក្លៀវក្លា​ ​ក្នុង​ការ​កំចាត់​បង់​នូវ​ឥច្ឆា​ ​គឺ​តណ្ហា​ ​តទៅ​ក្នុង​កាល​ខាងមុខ​ ​ក៏​នៅតែ​មាន​សេចក្តី​ស្រឡាញ់​ ​ក្នុង​ការ​កំចាត់​បង់​នូវ​ឥច្ឆា​ ​គឺ​តណ្ហា​ ​១​ ​ជា​អ្នកមាន​សេចក្តី​ពេញចិត្ត​ដ៏​ក្លៀវក្លា​ ​ក្នុង​ការ​ពួន​សម្ងំ​ ​តទៅ​ក្នុង​កាល​ខាងមុខ​ ​ក៏​នៅតែ​មាន​សេចក្តី​ស្រឡាញ់​ ​ក្នុង​ការ​ពួន​សម្ងំ​ ​១​ ​ជា​អ្នកមាន​សេចក្តី​ពេញចិត្ត​ដ៏​ក្លៀវក្លា​ ​ក្នុង​ការ​ប្រារព្ធ​ព្យាយាម​ ​តទៅ​ក្នុង​កាល​ខាងមុខ​ ​ក៏​នៅតែ​មាន​សេចក្តី​ស្រឡាញ់​ ​ក្នុង​ការ​ប្រារព្ធ​ព្យាយាម​ ​១​ ​ជា​អ្នកមាន​សេចក្តី​ពេញចិត្ត​ដ៏​ក្លៀវក្លា​ ​ក្នុង​ការ​តាំងស្មារតី​ ​និង​ភាពជា​អ្នកមាន​ប្រាជ្ញា​ចាស់​ក្លា​ ​តទៅ​ក្នុង​កាល​ខាងមុខ​ ​ក៏​នៅតែ​មាន​សេចក្តី​ស្រឡាញ់​ ​ក្នុង​ការ​តាំងស្មារតី​ ​និង​ភាពជា​អ្នកមាន​ប្រាជ្ញា​ចាស់​ក្លា​ ​១​ ​ជា​អ្នកមាន​សេចក្តី​ពេញចិត្ត​ដ៏​ក្លៀវក្លា​ ​ក្នុង​ការ​ចាក់ធ្លុះ​ដោយ​ទិដ្ឋិ​ ​តទៅ​ក្នុង​កាល​ខាងមុខ​ ​ក៏​នៅតែ​មាន​សេចក្តី​ស្រឡាញ់​ ​ក្នុង​ការ​ចាក់ធ្លុះ​ដោយ​ទិដ្ឋិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​និ​ទ្ទ​សវ​ត្ថុ​ ​៧​ ​យ៉ាង​។​

ចប់​ ​អនុ​សយ​វគ្គ​ ​ទី២​។​
​ឧទ្ទាន​នៃ​អនុ​សយ​វគ្គ​នោះ​គឺ​


​និយាយ​ពី​អនុស័យ​ពីរ​លើក​ ​ត្រកូល​ ​១​ ​បុគ្គល​គួរ​បូជា​ ​១​ ​បុគ្គល​ប្រៀប​ដូច​អ្នក​មុជទឹក​ ​១​ ​បុគ្គល​អ្នក​ពិចារណា​ ​ឃើញ​ក្នុង​សង្ខារ​ថា​ ​មិន​ទៀង​ ​១​ ​ជា​ទុក្ខ​ ​១​ ​ជា​អនត្តា​ ​១​ ​ព្រះ​និព្វាន​ ​១​ ​និ​ទ្ទ​សវ​ត្ថុ​ ​១​។
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636854453791958342
ទៅកាន់ទំព័រ៖