ព្រះត្រៃបិដក ភាគ ៤៧

 [​៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៧​ ​នេះ​ ​ឈ្មោះថា​ ​អធិករណ​សមថៈ​ ​សម្រាប់​រម្ងាប់​ ​សម្រាប់​ផ្សះផ្សា​នូវ​អធិករណៈ​ទាំងឡាយ​ ​ដែល​កើតឡើង​ហើយ​ ​កើតឡើង​ហើយ​។​ ​ធម៌​ទាំង​ ​៧​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​សង្ឃ​ត្រូវ​ឲ្យ​សម្មុ​ខា​វិន័យ​ ​១​ ​ត្រូវឲ្យ​សតិវិន័យ​ ​១​ ​ត្រូវឲ្យ​អ​មូឡ្ហ​វិន័យ​ ​១​ ​ត្រូវ​វិនិច្ឆ័យ​កាត់ទោស​ ​តាម​ពាក្យ​ប្តេជ្ញា​របស់​អ្នកឆ្លើយ​ ​១​ ​ត្រូវ​វិនិច្ឆ័យ​ ​តាម​ភាគច្រើន​ជា​ប្រមាណ​ ​១​ ​ត្រូវ​កាត់ទោស​ ​តាមកម្ម​របស់​ភិក្ខុ​ ​ដែល​ប្រព្រឹត្ត​លាមក​ ​១​ ​ត្រូវ​វិនិច្ឆ័យ​ឲ្យ​ពួក​ភិក្ខុ​ ​ដែល​វិវាទ​ទាស់ទែងគ្នា​ ​សង្រួបសង្រួម​ ​អត់ឱន​គ្នា​ទៅវិញទៅមក​ ​ដូច​គេ​គ្រប​មូត្រ​លាមក​ដោយ​ស្មៅ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៧​ ​យ៉ាងនេះ​ ​ឈ្មោះថា​ ​អធិករណ​សមថៈ​ ​សម្រាប់​រម្ងាប់​ ​សម្រាប់​ផ្សះផ្សា​នូវ​អធិករណៈ​ទាំងឡាយ​ ​ដែល​កើតឡើង​ហើយ​ ​កើតឡើង​ហើយ​។​

​ចប់​ ​វិនយ​វគ្គ​ ​ទី៣​។​
​ឧទ្ទាន​នៃ​វិនយ​វគ្គ​នោះ​គឺ​


​បាលី​ ​១០​ ​លើក​ ​មាន​ក្នុង​អ​ដ្ឋ​ម​វគ្គ​ ​គឺ​និយាយ​អំពី​ភិក្ខុ​ ​ជា​វិនយ​ធរ​បួន​ពួក​ ​១​ ​ភិក្ខុ​ជា​វិនយ​ធរ​ ​ដែល​រុងរឿង​បួន​ពួក​ ​១​ ​ពាក្យ​ប្រដៅ​ ​១​ ​អធិករណ​សមថៈ​ ​១​។​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636854518420484883
ទៅកាន់ទំព័រ៖