ព្រះត្រៃបិដក ភាគ ៤៧

​វជ្ជី​វគ្គ​


 ​[​១៩​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់​ក្នុង​សា​រន្ទទ​ចេតិយ​ ​ជិត​ក្រុង​វេសាលី​។​ ​គ្រានោះ​ឯង​ ​ពួក​ស្តេច​លិ​ច្ឆ​វី​ជាច្រើន​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ពួក​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ថា​ ​បពិត្រ​ស្តេច​លិ​ច្ឆ​វី​ទាំងឡាយ​ ​តថាគត​នឹង​សម្តែង​នូវ​អ​បរិ​ហា​និ​យ​ធម៌​ ​៧​ ​យ៉ាង​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ប្រុង​ស្តាប់​ភាសិត​នោះ​ ​ចូរ​ប្រុង​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ល្អ​ចុះ​ ​តថាគត​នឹង​សម្តែង​ប្រាប់​។​ ​ពួក​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ ​បាន​ទទួល​ស្តាប់​ព្រះបន្ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​បពិត្រ​ស្តេច​លិ​ច្ឆ​វី​ទាំងឡាយ​ ​ចុះ​អ​បរិ​ហា​និ​យ​ធម៌​ ​៧​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​បពិត្រ​ស្តេច​លិ​ច្ឆ​វី​ទាំងឡាយ​ ​បើ​ពួក​ស្តេច​ ​ក្នុង​ដែន​វជ្ជី​ ​នឹង​មានការ​ប្រជុំ​គ្នា​រឿយ​ ​ៗ​ ​មានការ​ប្រជុំ​គ្នា​ដោយ​ច្រើន​ ​អស់​កាល​ត្រឹមណា​ ​បពិត្រ​ស្តេច​លិ​ច្ឆ​វី​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​ ​១​។​ ​បពិត្រ​ស្តេច​លិ​ច្ឆ​វី​ទាំងឡាយ​ ​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​ព្រមព្រៀង​គា្ន​ប្រជុំ​ ​ព្រមព្រៀង​គ្នា​លើកលែង​ប្រជុំ​ ​ព្រមព្រៀង​គ្នា​ធ្វើ​កិច្ច​ ​ក្នុង​ដែន​វជ្ជី​ ​អស់​កាល​ត្រឹមណា​ ​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636854454023591591
ទៅកាន់ទំព័រ៖