ព្រះត្រៃបិដក ភាគ ៤៧

​បពិត្រ​ស្តេច​លិ​ច្ឆ​វី​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​ ​១​។​ ​បពិត្រ​ស្តេច​លិ​ច្ឆ​វី​ទាំងឡាយ​ ​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​មិន​បញ្ញត្ត​ច្បាប់​ ​(​ដែល​ពួក​ស្តេច​ពីដើម​)​ ​មិនបាន​បញ្ញត្ត​ ​មិន​ដក​ច្បាប់​ ​ដែល​បាន​បញ្ញត្ត​រួចហើយ​ ​កាន់​តាម​ ​ប្រព្រឹត្ត​តាមច្បាប់​ ​ក្នុង​ដែន​វជ្ជី​អំពី​បូរាណ​ ​ដែល​បាន​បញ្ញត្ត​រួចហើយ​យ៉ាងណា​ ​អស់​កាល​ត្រឹមណា​ ​បពិត្រ​ស្តេច​លិ​ច្ឆ​វី​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​ ​១​។​ ​បពិត្រ​ស្តេច​លិ​ច្ឆ​វី​ទាំងឡាយ​ ​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​ដែល​មាន​ព្រះជន្ម​ច្រើនជាង​ស្តេច​ក្នុង​ដែន​វជ្ជី​ទាំងឡាយ​ ​ទាំង​សំគាល់​ពាក្យ​ ​ដែល​គួរ​ស្តាប់​ ​របស់​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​ដែល​មាន​ព្រះជន្ម​ច្រើនជាង​នោះ​ ​អស់​កាល​ត្រឹមណា​ ​បពិត្រ​ស្តេច​លិ​ច្ឆ​វី​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​ ​១​។​ ​បពិត្រ​ស្តេច​លិ​ច្ឆ​វី​ទាំងឡាយ​ ​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​មិន​កំហែង​បង្ខំ​ ​នូវ​ពួក​ស្ត្រី​ ​ក្នុង​ត្រកូល​ ​ពួក​កុមារី​ក្នុង​ត្រកូល​ ​ឲ្យ​នៅ​រួម​ ​អស់​កាល​ត្រឹមណា​ ​បពិត្រ​ស្តេច​លិ​ច្ឆ​វី​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​ ​១​។​ ​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636854454206852073
ទៅកាន់ទំព័រ៖