ព្រះត្រៃបិដក ភាគ ៤៧

​ហើយ​ផ្តាំ​មក​ក្រាបបង្គំទូល​សួរ​ ​អំពី​សេចក្តី​មិន​មាន​អាពាធ​ ​មិន​មាន​រោគ​ ​ការ​ក្រោក​ឡើង​រហ័ស​ ​ដោយ​កំឡាំង​កាយ​ ​និង​ការ​នៅ​សប្បាយ​ ​មួយទៀត​ ​ចូរ​ក្រាបទូល​យ៉ាងនេះ​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្រ​មា​គ​ធរា​ជ​ ​មានបំណង​នឹង​យាត្រា​ទៅ​ជិះជាន់​យក​ពួក​អ្នក​ដែន​វជ្ជី​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ ​យ៉ាងនេះ​ថា​ ​អញ​នឹង​ផ្តាច់​បង់​នូវ​ពួក​ស្តេច​ ​ក្នុង​ដែន​វជ្ជី​ទាំងនេះ​ ​ដែល​មាន​ឫទ្ធិ​ធំ​យ៉ាងនេះ​ ​មាន​អានុភាព​ធំ​យ៉ាងនេះ​ ​(​អញ​មានបំណង​នឹង​យាត្រា​ទៅ​ជិះជាន់​)​ ​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​នឹង​បំផ្លាញ​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​នឹង​ធ្វើ​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​។​ ​ប៉ុន្តែ​បើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្យាករ​យ៉ាងណា​ ​ចូរ​អ្នកចាំ​ពាក្យ​នោះ​ ​ឲ្យ​ជាក់ច្បាស់​ ​ហើយ​នាំមក​ប្រាប់​ខ្ញុំ​វិញ​។​ ​ព្រោះ​ព្រះ​តថាគត​ទាំងឡាយ​ ​មិនដែល​មាន​ព្រះបន្ទូល​ខុស​ទេ​។​ ​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​មគធៈ​ ​ក៏​ទទួល​ព្រះរាជឱង្ការ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្រ​មា​គ​ធរា​ជ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​រួចហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​មគធៈ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636854454734022225
ទៅកាន់ទំព័រ៖