ព្រះត្រៃបិដក ភាគ ៤៧
បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ ក្រាបថ្វាយបង្គំព្រះបាទាព្រះគោតមដ៏ចំរើនដោយព្រះសិរ្ស ហើយឲ្យទូលសួរ អំពីសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងរហ័ស ដោយព្រះកាយពល និងការនៅសប្បាយ បពិត្រព្រះគោតមដ៏ចំរើន ព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ មានបំណងនឹងយាត្រាទៅជាន់យកពួកស្តេចក្នុងដែនវជ្ជី។ ព្រះអង្គទ្រង់មានព្រះរាជឱង្ការ យ៉ាងនេះថា អញនឹងផ្តាច់ផ្តិលពួកស្តេច ដែនវជ្ជីទាំងនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ នឹងធ្វើពួកស្តេចក្នុងដែនវជ្ជី ឲ្យដល់នូវសេចក្តីវិនាស។
សម័យនោះឯង ព្រះអានន្ទដ៏មានអាយុ ឋិតនៅអំពីខាងក្រោយ ព្រះដ៏មានព្រះភាគ កំពុងបក់ថ្វាយព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី មានការប្រជុំគ្នារឿយ ៗ មានការប្រជុំគ្នាដោយច្រើន ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮដំណឹងនោះថា ពួកស្តេចក្នុងដែនវជ្ជី មានការប្រជុំគ្នារឿយ ៗ មានការប្រជុំគ្នាដោយច្រើន ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី នឹងមានការប្រជុំគ្នារឿយ ៗ មានការប្រជុំគ្នាដោយច្រើន អស់កាលត្រឹមណា
ID: 636854454938863942
ទៅកាន់ទំព័រ៖