ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​អានន្ទ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​សេចក្តី​សាបសូន្យ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​អានន្ទ​ ​អ្នក​បានឮ​ថា​ ​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​ព្រមព្រៀង​គ្នា​ប្រជុំ​ ​ព្រមព្រៀង​គ្នា​លើកលែង​ប្រជុំ​ ​ព្រមព្រៀង​គ្នា​ធ្វើ​កិច្ច​ ​ក្នុង​ដែន​វជ្ជី​ ​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ដំណឹង​នោះ​ថា​ ​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​ព្រមព្រៀង​គ្នា​ប្រជុំ​ ​ព្រមព្រៀង​គ្នា​លើកលែង​ប្រជុំ​ ​ព្រមព្រៀង​គ្នា​ធ្វើ​កិច្ច​ ​ក្នុង​ដែន​វជ្ជី​ ​ដូច្នេះ​ដែរ​។​ ​ម្នាល​អានន្ទ​ ​បើ​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​នឹង​ព្រមព្រៀង​គ្នា​ប្រជុំ​ ​ព្រមព្រៀង​គ្នា​លើកលែង​ប្រជុំ​ ​ព្រមព្រៀង​គ្នា​ធ្វើ​កិច្ច​ ​ក្នុង​ដែន​វជ្ជី​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​អានន្ទ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​សេចក្តី​សាបសូន្យ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​អានន្ទ​ ​អ្នក​បានឮ​ថា​ ​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​មិន​បញ្ញត្ត​ច្បាប់​ ​(​ដែល​ពួក​ស្តេច​ពីដើម​)​ ​មិនបាន​បញ្ញត្ត​ ​មិន​ដក​ច្បាប់​ ​ដែល​បាន​បញ្ញត្ត​រួចហើយ​ ​កាន់​តាម​ ​ប្រព្រឹត្ត​តាមច្បាប់​ ​ក្នុង​ដែន​វជ្ជី​ ​អំពី​បូរាណ​ ​ដែល​បាន​បញ្ញត្ត​រួចហើយ​យ៉ាងណា​ ​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ដំណឹង​នោះ​ថា​ ​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​មិន​បញ្ញត្ត​ច្បាប់​ ​(​ដែល​ពួក​ស្តេច​ពីដើម​)​ ​មិនបាន​បញ្ញត្ត​ ​មិន​ដក​ច្បាប់​ ​ដែល​បាន​បញ្ញត្ត​រួចហើយ​ ​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636854455106483529
ទៅកាន់ទំព័រ៖