ព្រះត្រៃបិដក ភាគ ៤៧

​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​បាន​ចាត់ចែង​ត្រឹមត្រូវ​ ​នូវ​ការ​រក្សា​ការពារ​ ​និង​ការគ្រប់គ្រង​ ​ប្រកបដោយ​ធម៌​ ​ក្នុង​ព្រះអរហន្ត​ទាំងឡាយ​ ​ដោយ​បំណង​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ព្រះអរហន្ត​ទាំងឡាយ​ ​ដែល​មិនទាន់​មក​ ​ក៏​សូមឲ្យ​មកកាន់​ដែន​របស់​យើង​ ​ព្រះអរហន្ត​ទាំងឡាយ​ ​ដែល​មក​ស្រាប់ហើយ​ ​ក៏​សូមឲ្យ​គង់នៅ​សប្បាយ​ ​ក្នុង​ដែន​របស់​យើង​ ​ដូច្នេះ​ដែរ​។​ ​ម្នាល​អានន្ទ​ ​បើ​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​នឹង​បាន​ចាត់ចែង​ត្រឹមត្រូវ​ ​នូវ​ការ​រក្សា​ការពារ​ ​និង​ការគ្រប់គ្រង​ ​ប្រកបដោយ​ធម៌​ ​ក្នុង​ព្រះអរហន្ត​ទាំងឡាយ​ ​ដោយ​បំណង​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ព្រះអរហន្ត​ទាំងឡាយ​ ​ដែល​មិនទាន់​មក​ ​ក៏​សូមឲ្យ​មកកាន់​ដែន​របស់​យើង​ ​ព្រះអរហន្ត​ ​ទាំងឡាយ​ ​ដែល​មក​ស្រាប់ហើយ​ ​ក៏​សូមឲ្យ​គង់នៅ​សប្បាយ​ ​ក្នុង​ដែន​របស់​យើង​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​អានន្ទ​ ​សេចក្តី​ចំរើន​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​
 ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​មគធៈ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​សម័យមួយ​ ​តថាគត​គង់នៅ​ក្នុង​សា​រន្ទទ​ចេតិយ​ ​ទៀប​ក្រុង​វេសាលី​ ​តថាគត​ ​បាន​សំដែង​អ​បរិ​ហា​និ​យ​ធម៌​ទាំង​ ​៧​ ​ប្រការ​នេះ​ ​ដល់​ពួក​ស្តេច​ ​ក្នុង​ដែន​វជ្ជី​ ​ក្នុង​សា​រន្ទទ​ចេតិយ​នោះ​ឯង​។​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636854455857426480
ទៅកាន់ទំព័រ៖