ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​ ​នឹង​មិនជា​អ្នកមាន​ការ​និយាយ​តិរច្ឆានកថា​ ​ជាទី​ ​ត្រេកអរ​។​បេ​។​ ​នឹង​មិនជា​អ្នកមាន​ការ​ដេកលក់​ ​ជាទី​ត្រេកអរ​ ​នឹង​មិនជា​អ្នកមាន​គ្នីគ្នា​ ​ជាទី​ត្រេកអរ​ ​នឹង​មិនជា​អ្នកមាន​សេចក្តី​ប្រាថ្នា​អាក្រក់​ ​មិន​លុះ​ក្នុង​អំណាច​ ​នៃ​សេចក្តី​ប្រាថ្នា​អាក្រក់​ ​មិន​មាន​មិត្ត​អាក្រក់​ ​មិន​មាន​សំឡាញ់​អាក្រក់​ ​មិន​ងាក​ទៅ​រក​បុគ្គល​អាក្រក់​ ​មិនដល់​នូវ​សេចក្តី​បន្ធូរបន្ថយ​ព្យាយាម​ ​ក្នុង​ចន្លោះ​ ​ដោយ​ការ​ត្រាស់​ដឹង​នូវ​គុណវិសេស​ ​ត្រឹមតែ​ជាន់ក្រោម​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ​បរិ​ហា​និ​យ​ធម៌​ទាំង​ ​៧​ ​នេះ​ ​ឋិតនៅ​ក្នុង​ភិក្ខុ​ទាំងឡាយ​ ​ឬថា​ ​ភិក្ខុ​ទាំងឡាយ​ ​នឹង​ប្រតិបត្តិ​ ​ក្នុង​អ​បរិ​ហា​និ​យ​ធម៌​ ​៧​ ​នេះ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​
 [​២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​អ​បរិ​ហា​និ​យ​ធម៌​ ​៧​ ​យ៉ាង​ ​ដល់​អ្នក​ទាំងឡាយ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ​បរិ​ហា​និ​យ​ធម៌​ ​៧យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636854456835882445
ទៅកាន់ទំព័រ៖