ព្រះត្រៃបិដក ភាគ ៤៧

​ពួក​ភិក្ខុ​នឹង​មាន​សេចក្តី​ជឿ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​ ​ជា​អ្នកមាន​សេចក្តី​ខ្មាសបាប​។​បេ​។​ ​មាន​សេចក្តី​ខ្លាច​បាប​ ​ជា​ពហុស្សូត​ ​ប្រារឰ​សេចក្តី​ព្យាយាម​ ​មានស្មារតី​ ​មាន​បញ្ញា​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ​បរិ​ហា​និ​យ​ធម៌​ទាំង​ ​៧​ ​នេះ​ ​នឹង​ឋិតនៅ​ក្នុង​ភិក្ខុ​ទាំងឡាយ​ ​ឬថា​ ​ភិក្ខុ​ទាំងឡាយ​ ​នឹង​ប្រតិបត្តិ​ ​ក្នុង​អ​បរិ​ហា​និ​យ​ធម៌​ ​ទាំង​ ​៧​ ​នេះ​ ​អស់​កាល​ត្រឹមណា​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​
 [​២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​អ​បរិ​ហា​និ​យ​ធម៌​ ​៧​ ​យ៉ាង​ ​ដល់​អ្នក​ទាំងឡាយ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ​បរិ​ហា​និ​យ​ធម៌​ ​៧​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នឹង​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636854457060145272
ទៅកាន់ទំព័រ៖