ព្រះត្រៃបិដក ភាគ ៤៧

​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​ ​នឹង​ចំរើន​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​។​បេ​។​ ​នឹង​ចំរើន​វីរិយ​សម្ពោ​ជ្ឈង្គ​ ​នឹង​ចំរើន​បី​តិ​សម្ពោ​ជ្ឈង្គ​ ​នឹង​ចំ​រើ​នប​ស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ​នឹង​ចំរើន​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​នឹង​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ​បរិ​ហា​និ​យ​ធម៌​ទាំង​ ​៧​ ​នេះ​ ​នឹង​ឋិតនៅ​ ​ក្នុង​ភិក្ខុ​ទាំងឡាយ​ ​ឬថា​ភិក្ខុ​ទាំងឡាយ​ ​នឹង​ប្រតិបត្តិ​ក្នុង​អ​បរិ​ហា​និ​យ​ធម៌​ទាំង​ ​៧​ ​នេះ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​
 [​២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​អ​បរិ​ហា​និ​យ​ធម៌​ ​៧​ ​យ៉ាង​ ​ដល់​អ្នក​ទាំងឡាយ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ​បរិ​ហា​និ​យ​ធម៌​ ​៧យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នឹង​ចំរើន​អនិច្ចសញ្ញា​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​ ​
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636854457282387984
ទៅកាន់ទំព័រ៖