ព្រះត្រៃបិដក ភាគ ៤៧

​នឹង​ចំរើន​អនត្តសញ្ញា​។​បេ​។​ ​នឹង​ចំរើន​ ​អសុភ​សញ្ញា​ ​នឹង​ចំរើន​អាទីនវសញ្ញា​ ​នឹង​ចំ​រើ​នប​ហាន​សញ្ញា​ ​នឹង​ចំរើន​វិរាគ​សញ្ញា​ ​នឹង​ចំរើន​និរោធ​សញ្ញា​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ​បរិ​ហា​និ​យ​ធម៌​ទាំង​ ​៧​ ​នេះ​ ​ឋិតនៅ​ក្នុង​ភិក្ខុ​ទាំងឡាយ​ ​ឬថា​ ​ភិក្ខុ​ទាំងឡាយ​ ​នឹង​ប្រតិបត្តិ​ក្នុង​អ​បរិ​ហា​និ​យ​ធម៌​ទាំង​ ​៧​ ​នេះ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​
 [​២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​៧​ ​នេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​ដល់​សេក្ខ​ភិក្ខុ​។​ ​៧​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​ត្រេកអរ​ក្នុង​ការងារ​ ​១​ ​សេចក្តី​ត្រេកអរ​ក្នុង​ការ​និយាយ​តិរច្ឆានកថា​ ​១​ ​សេចក្តី​ត្រេកអរ​ក្នុង​ការ​ដេកលក់​ ​១​ ​សេចក្តី​ត្រេកអរ​ក្នុង​ការ​ប្រកបដោយ​គ្នីគ្នា​ ​១​ ​សេចក្តី​មិន​គ្រប់គ្រង​ទ្វារ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ​១​ ​ការ​មិនដឹង​ប្រមាណ​ក្នុង​ភោជន​ ​១​ ​កិច្ច​របស់​សង្ឃ​ ​តែង​មាន​ក្នុង​សង្ឃ​ ​ភិក្ខុ​មិន​ពិចារណា​ ​ក្នុង​កិច្ច​នោះ​ថា​ ​ពួក​ព្រះ​ថេរៈ​ក្នុង​សង្ឃ​អ្នកដឹង​រាត្រី​វែង​ ​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636854457493750073
ទៅកាន់ទំព័រ៖