ព្រះត្រៃបិដក ភាគ ៤៧

​បួស​យូរ​ ​អ្នកនាំ​ទៅ​នូវ​ភារៈ​ ​ពួក​ថេរៈ​ទាំងនោះ​ ​ក៏​នឹង​ប្រាកដ​ដោយ​ការងារ​នោះ​ដូច្នេះ​ ​ហើយ​ដល់​នូវ​ការ​ប្រកបដោយ​ខ្លួនឯង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៧​ ​យ៉ាងនេះ​ឯង​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​ដល់​សេក្ខ​ភិក្ខុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៧​ ​យ៉ាងនេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ ​ដល់​សេក្ខ​ភិក្ខុ​ឡើយ​។​ ​៧​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​មិន​ត្រេកអរ​ក្នុង​ការងារ​ ​១​ ​សេចក្តី​មិន​ត្រេកអរ​ក្នុង​ការ​និយាយ​តិរច្ឆានកថា​ ​១​ ​សេចក្តី​មិន​ត្រេកអរ​ ​ក្នុង​ការ​ដេកលក់​ ​១​ ​សេចក្តី​មិន​ត្រេកអរ​ក្នុង​ការ​ប្រកបដោយ​គ្នីគ្នា​ ​១​ ​ការគ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ​១​ ​សេចក្តី​ដឹង​ប្រមាណ​ ​ក្នុង​ភោជន​ ​១​ ​កិច្ច​របស់​សង្ឃ​ ​តែង​មាន​ក្នុង​សង្ឃ​ ​ភិក្ខុ​ពិចារណា​ ​ក្នុង​កិច្ច​នោះ​ថា​ ​ពួក​ព្រះ​ថេរៈ​ ​ក្នុង​សង្ឃ​អ្នកដឹង​នូវ​រាត្រី​វែង​ ​បួស​យូរ​ ​អ្នកនាំ​ទៅ​នូវ​ភារៈ​ ​ពួក​ព្រះ​ថេរៈ​ទាំងនោះ​ ​នឹង​ប្រាកដ​ដោយ​ការងារ​នោះ​ដូច្នេះ​ ​ហើយ​មិនដល់​នូវ​ការ​ប្រកបដោយ​ខ្លួនឯង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៧យ៉ាងនេះ​ឯង​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិន​សាបសូន្យ​ ​ដល់​សេក្ខ​ភិក្ខុ​ឡើយ​។​
 ​[​២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៧​ ​យ៉ាងនេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​ដល់​ឧបាសក​។​ ​៧​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636854457743084334
ទៅកាន់ទំព័រ៖