ព្រះត្រៃបិដក ភាគ ៤៧

ឧបា​សក​ញុំាង​ការ​ឃើញ​នូវ​ភិក្ខុ​ ​ឲ្យ​សាបសូន្យ​ ​១​ ​ប្រហែស​នឹង​ការ​ស្តាប់​ព្រះ​សទ្ធម្ម​ ​១​ ​មិន​សិក្សា​ក្នុង​អធិសីល​(​១​)​ ​១​ ​ជា​អ្នក​មិន​មាន​សេចក្តី​ជ្រះថ្លា​ច្រើន​ ​ក្នុង​ពួក​ភិក្ខុ​ចាស់​ ​ថ្មី​ ​កណ្តាល​ ​១​ ​ជា​អ្នកមាន​ចិត្ត​រិះគន់​ ​ស្វែងរក​ទោស​ស្តាប់ធម៌​ ​១​ ​ស្វែងរក​ទក្ខិណេយ្យ​បុគ្គល​ខាងក្រៅ​សាសនា​នេះ​ ​១​ ​ធ្វើ​បុព្វ​កា​រៈ​ក្នុង​ទក្ខិណេយ្យ​បុគ្គល​ខាងក្រៅ​សាសនា​នោះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៧​ ​យ៉ាងនេះ​ឯង​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សាបសូន្យ​ដល់​ឧបាសក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៧​ ​យ៉ាងនេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិន​សាបសូន្យ​ ​ដល់​ឧបាសក​។​ ​៧​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ឧបា​សក​មិន​ញុំាង​ការ​ឃើញ​ភិក្ខុ​ឲ្យ​សាបសូន្យ​ ​១​ ​មិន​ប្រហែស​នឹង​ការ​ស្តាប់​ព្រះ​សទ្ធម្ម​ ​១​ ​សិក្សា​ក្នុង​អធិសីល​ ​១​ ​ជា​អ្នកមាន​សេចក្តី​ជ្រះថ្លា​ច្រើន​ ​ក្នុង​ពួក​ភិក្ខុ​ចាស់​ ​ថ្មី​ ​កណ្តាល​ ​១​ ​ជា​អ្នកមាន​ចិត្ត​មិន​រិះគន់​ ​មិន​ស្វែងរក​ទោស​ស្តាប់ធម៌​ ​១​ ​មិន​ស្វែងរក​ទក្ខិណេយ្យ​បុគ្គល​ខាងក្រៅ​សាសនា​នេះ​ ​១​ ​ធ្វើ​បុព្វ​កា​រៈ​ក្នុង​ទក្ខិណេយ្យ​បុគ្គល​ ​ក្នុង​សាសនា​នេះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៧​ ​យ៉ាងនេះ​ឯង​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិន​សាបសូន្យ​ដល់​ឧបាសក​។​
​(​១​)​ ​សីល៥​ ​ឬ​សីល១០​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636854458071483117
ទៅកាន់ទំព័រ៖