ព្រះត្រៃបិដក ភាគ ៤៧

​មាន​សេចក្តី​មិន​ជ្រះថ្លា​ក្នុង​ពួក​ភិក្ខុ​ចំរើន​ដោយ​ក្រៃលែង​ ​១​ ​ជា​អ្នកមាន​ចិត្ត​រិះគន់​ប្រាថ្នា​ស្តាប់​នូវ​ព្រះ​សទ្ធម្ម​ ​១​ ​ស្វែងរក​ទក្ខិណេយ្យ​បុគ្គល​ដទៃ​ខាងក្រៅ​សាសនា​នេះ​ ​១​ ​ឧបាសក​ធ្វើ​បុព្វ​កា​រៈ​ ​ចំពោះ​ទក្ខិណេយ្យ​បុគ្គល​ខាងក្រៅ​សាសនា​នេះ​ ​១​ ​ឧបាសក​កាល​សេព​នូវ​បរិ​ហា​និ​យ​ធម៌​ទាំង​ ​៧​ ​នេះឯង​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយដោយ​ប្រពៃ​ ​រមែង​សាបសូន្យ​ ​ចាក​ព្រះ​សទ្ធម្ម​។​ ​ឧបាសក​ណា​ ​មិន​ញុំាង​ការ​ឃើញ​ ​នូវ​ពួក​ភិក្ខុ​ដែល​មានខ្លួន​ចំរើន​ហើយ​ ​ឲ្យ​សាបសូន្យ​ ​១​ ​មិន​ប្រហែស​ចំពោះ​ការ​ស្តាប់​នូវ​អរិយធម៌​ទាំងឡាយ​ ​១​ ​សិក្សា​ក្នុង​អធិសីល​ ​១​ ​សេចក្តី​ជ្រះថ្លា​ ​ក្នុង​ពួក​ភិក្ខុ​របស់​ឧបាសក​នោះ​ ​ចំរើន​ដោយ​ក្រៃលែង​ ​១​ ​មិន​មានចិត្ត​រិះគន់​ប្រាថ្នា​ស្តាប់​នូវ​ព្រះ​សទ្ធម្ម​ ​១​ ​មិន​ស្វែងរក​ទក្ខិណេយ្យ​បុគ្គល​ដទៃ​ខាងក្រៅ​សាសនា​នេះ​ ​១​ ​ឧបាសក​ធ្វើ​បុព្វ​កា​រៈ​ចំពោះ​ទក្ខិណេយ្យ​បុគ្គល​ក្នុង​សាសនា​នេះ​ ​១​ ​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636854458903920730
ទៅកាន់ទំព័រ៖