ព្រះត្រៃបិដក ភាគ ៤៧

​មាន​ទេវតា​មួយ​អង្គ​ ​មាន​រស្មី​ដ៏​រុងរឿង​ ​កាលដែល​វេលា​រាត្រី​បឋមយាម​ ​កន្លង​ផុត​ទៅ​ ​ក៏​ធ្វើ​វត្ត​ជេតវន​ទាំងមូល​ ​ឲ្យ​ភ្លឺស្វាង​ ​ហើយ​ចូល​មក​គាល់​តថាគត​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​រួច​ឋិតនៅ​ក្នុង​ទីសម​គួរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ទេវតា​នោះ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​និយាយ​សេចក្តី​នេះ​នឹង​តថាគត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​៧​ ​ប្រការ​នេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិន​សាបសូន្យ​ ​ដល់​ភិក្ខុ​។​ ​ធម៌​ ​៧​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​សេចក្តី​គោរព​ព្រះ​សាស្តា​ ​១​ ​គោរព​ព្រះធម៌​ ​១​ ​គោរព​ព្រះសង្ឃ​ ​១​ ​គោរព​សិក្ខា​ ​១​ ​គោរព​សមាធិ​ ​១​ ​គោរព​ការ​មិន​ប្រមាទ​ ​១​ ​គោរព​ការ​ធ្វើ​បដិសណ្ឋារៈ​ ​១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​៧​ ​ប្រការ​នេះឯង​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិន​សាបសូន្យ​ដល់​ភិក្ខុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ទេវតា​នោះ​ ​បាន​និយាយ​សេចក្តី​នេះ​ចប់ហើយ​ ​លុះ​ថ្លែង​សេចក្តី​នេះ​រួចហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​ធ្វើ​ប្រទក្សិណ​ ​ហើយក៏​បាត់​អំពី​ទីនោះ​ឯង​។​
ភិក្ខុ​មាន​សេចក្តី​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​គោរព​ព្រះ​សាស្តា​ផង​ ​គោរព​ព្រះធម៌​ផង​ ​គោរព​ដ៏​ក្លៀវក្លា​ចំពោះ​ព្រះសង្ឃ​ផង​ ​គោរព​សមាធិ​ផង​ ​គោរព​ដ៏​ក្លៀវក្លា​ចំពោះ​សិក្ខា​ផង​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636854460278779367
ទៅកាន់ទំព័រ៖