ព្រះត្រៃបិដក ភាគ ៤៧
គោរពការមិនប្រមាទផង គោរពការធ្វើបដិសណ្ឋារៈផង (ភិក្ខុនោះ) មិនគួរនឹងសាបសូន្យ (ចាកមគ្គ និងផលឡើយ រមែងឋិតនៅ) ក្នុងទីជិតព្រះនិព្វាន។
[៣០] ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ មានទេវតាមួយអង្គ មានរស្មីដ៏រុងរឿង កាលដែលវេលារាត្រីបឋមយាមកន្លងផុតទៅ ក៏ធ្វើវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ហើយចូលមកគាល់តថាគត លុះចូលមកដល់ហើយ ថ្វាយបង្គំតថាគត រួចឋិតនៅក្នុងទីសមគួរ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ បាននិយាយសេចក្តីនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៧ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ។ ធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ គឺសេចក្តីគោរពព្រះសាស្តា ១ គោរពព្រះធម៌ ១ គោរពព្រះសង្ឃ ១ គោរពសិក្ខា ១ គោរពសមាធិ ១ គោរពសេចក្តីខ្មាសបាប ១ គោរពសេចក្តីខ្លាចបាប ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៧ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ទេវតានោះ បាននិយាយសេចក្តីនេះចប់ហើយ ថ្លែងសេចក្តីនេះរួចហើយ
ID: 636854460511492678
ទៅកាន់ទំព័រ៖