ព្រះត្រៃបិដក ភាគ ៤៧

​ក៏​ថ្វាយបង្គំ​តថាគត​ ​ធ្វើ​ប្រទក្សិណ​ ​ហើយក៏​បាត់​អំពី​ទីនោះ​។​
ភិក្ខុ​មាន​សេចក្តី​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​គោរព​ព្រះ​សាស្តា​ផង​ ​គោរព​ព្រះធម៌​ផង​ ​គោរព​ដ៏​ក្លៀវក្លា​ ​ចំពោះ​ព្រះសង្ឃ​ផង​ ​គោរព​សមាធិ​ផង​ ​គោរព​ដ៏​ក្លៀវក្លា​ ​ក្នុង​សិក្ខា​ផង​ ​បរិបូណ៌​ដោយ​សេចក្តី​ខ្មាស​ ​ ​បាប​ ​និង​ខ្លាច​បាប​ផង​ ​ជា​អ្នក​ប្រកបដោយ​សេចក្តី​កោតក្រែង​ ​សេចក្តី​គោរព​ ​(​ភិក្ខុ​នោះ​)​ ​មិន​គួរ​នឹង​សាបសូន្យ​ ​(​ចាក​មគ្គ​ ​និង​ផល​ឡើយ​ ​រមែង​ឋិតនៅ​)​ ​ក្នុង​ទី​ជិត​នៃ​ព្រះ​និព្វាន​។​

 [​៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​យប់មិញ​នេះ​ ​មាន​ទេវតា​មួយ​អង្គ​។​បេ​។​ ​បាន​និយាយ​សេចក្តី​នេះ​ ​នឹង​តថាគត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​៧​ ​ប្រការ​នេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិន​សាបសូន្យ​ដល់​ភិក្ខុ​។​ ​ធម៌​ ​៧​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​សេចក្តី​គោរព​ព្រះ​សាស្តា​ ​១​ ​គោរព​ព្រះធម៌​ ​១​ ​គោរព​ព្រះសង្ឃ​ ​១​ ​គោរព​សិក្ខា​ ​១​ ​គោរព​សមាធិ​ ​១​ ​ភាពជា​អ្នក​ប្រដៅ​ងាយ​ ​១​ ​ភាពជា​អ្នកមាន​មិត្រ​ល្អ​ ​១​។​ ​
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636854460795608928
ទៅកាន់ទំព័រ៖