ព្រះត្រៃបិដក ភាគ ៤៧

ព្រះធម៌​ ​១​ ​គោរព​ព្រះសង្ឃ​ ​១​ ​គោរព​សិក្ខា​ ​១​ ​គោរព​សមាធិ​ ​១​ ​ភាពជា​អ្នក​ប្រដៅ​ងាយ​ ​១​ ​ភាពជា​អ្នកមាន​មិត្ត​ល្អ​ ​១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​៧​ ​ប្រការ​នេះឯង​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិន​សាបសូន្យ​ដល់​ភិក្ខុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ទេវតា​នោះ​ ​បាន​និយាយ​សេចក្តី​នេះ​ចប់ហើយ​ ​បាន​ថ្លែង​សេចក្តី​នេះ​រួចហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​ធ្វើ​ប្រទក្សិណ​ ​ហើយក៏​បាត់​អំពី​ទីនោះ​ឯង​។​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ដោយ​សេចក្តី​សង្ខេប​នេះឯង​ ​ខ្ញុំ​ព្រះអង្គ​យល់​សេចក្តី​ ​ដោយ​ពិស្តារ​យ៉ាងនេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សេចក្តី​គោរព​ព្រះ​សាស្តា​ ​ដោយខ្លួនឯង​ផង​ ​ពណ៌នា​គុណ​ ​នៃ​សេចក្តី​គោរព​ព្រះ​សាស្តា​ផង​ ​ភិក្ខុ​ដទៃ​ណា​ ​មិនទាន់​មាន​សេចក្តី​គោរព​ព្រះ​សាស្តា​ ​ក៏​ដឹកនាំ​ភិក្ខុ​ទាំងនោះ​ ​ឲ្យ​គោរព​ព្រះ​សាស្តា​ផង​ ​ភិក្ខុ​ដទៃ​ណា​ ​មាន​សេចក្តី​គោរព​ព្រះ​សាស្តា​ហើយ​ ​ក៏​ពណ៌នា​គុណ​ ​របស់​ភិក្ខុ​ទាំងនោះ​ ​តាម​សេចក្តី​ពិតមែន​ ​ក្នុង​កាលគួរ​ផង​។​ ​ជា​អ្នកមាន​សេចក្តី​គោរព​ព្រះធម៌​ ​ដោយខ្លួនឯង​។​បេ​។​ ​ជា​អ្នកមាន​សេចក្តី​គោរព​ព្រះសង្ឃ​ ​មាន​សេចក្តី​គោរព​សិក្ខា​ ​មាន​សេចក្តី​គោរព​សមាធិ​ ​ជា​អ្នក​ដែលគេ​ប្រដៅ​ងាយ​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636854461354150875
ទៅកាន់ទំព័រ៖