ព្រះត្រៃបិដក ភាគ ៤៧

​ភិក្ខុ​ដទៃ​ណា​ ​មិនទាន់​មាន​មិត្ត​ល្អ​ ​ក៏​ដឹកនាំ​ភិក្ខុ​ទាំងនោះ​ ​ឲ្យ​មាន​មិត្ត​ល្អ​ផង​ ​ភិក្ខុ​ដទៃ​ណា​ ​មាន​មិត្ត​ល្អ​ហើយ​ ​ក៏​ពណ៌នា​គុណ​ ​របស់​ភិក្ខុ​ទាំងនោះ​ ​តាម​សេចក្តី​ពិតមែន​ ​ក្នុង​កាលគួរ​ផង​។​ ​ម្នាល​សារីបុត្ត​ ​ធម៌​នេះឯង​ ​តថាគត​សំដែង​ហើយ​ ​ដោយ​សេចក្តី​សង្ខេប​ ​គប្បី​យល់​សេចក្តី​ដោយ​ពិស្តារ​យ៉ាងនេះ​។​
 [​៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិត្ត​ប្រកបដោយ​អង្គ​ ​៧​ ​ប្រការ​ ​គួរ​សេពគប់​។​ ​ប្រកបដោយ​អង្គ​ ​៧​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​មិត្ត​ឲ្យ​នូវ​របស់​ ​ដែលគេ​ឲ្យបាន​ដោយ​កម្រ​ ​១​ ​ធ្វើ​នូវ​អំពើ​ដែលគេ​ធ្វើ​បាន​ដោយ​កម្រ​ ​១​ ​អត់ធន់​ចំពោះ​ហេតុ​ ​ដែលគេ​អត់ធន់​បាន​ដោយ​កម្រ​ ​១​ ​បើក​បង្ហាញ​សេចក្តី​កំបាំង​របស់​ខ្លួន​ដល់គ្នា​ ​១​ ​បិទ​សេចក្តី​កំបាំង​របស់​គ្នា​ ​១​ ​មិន​លះ​គ្នា​ក្នុង​គ្រា​មាន​សេចក្តី​អន្តរាយ​ ​១​ ​មិន​មើលងាយ​គ្នា​ ​ព្រោះ​អស់​ភោគៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិត្ត​ប្រកបដោយ​អង្គ​ ​៧​ ​ប្រការ​នេះឯង​ ​គួរ​សេពគប់​។​
​មិត្ត​ឲ្យ​នូវ​របស់​ដែលគេ​ឲ្យបាន​ដោយ​កម្រ​ផង​ ​ធ្វើ​នូវ​អំពើ​ ​ដែលគេ​ធ្វើ​បាន​ដោយ​កម្រ​ផង​ ​មួយទៀត​ ​អត់ធន់​ចំពោះ​ពាក្យ​ដែល​ពោល​អាក្រក់​ ​និង​ហេតុ​ដែល​អត់ធន់​បាន​ដោយ​កម្រ​ផង​ ​ប្រាប់​សេចក្តី​កំបាំង​របស់​ខ្លួន​ដល់គ្នា​ផង​ ​បិទ​សេចក្តី​កំបាំង​របស់​គ្នា​ផង​ ​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636854461752893682
ទៅកាន់ទំព័រ៖