ព្រះត្រៃបិដក ភាគ ៤៧

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សតិ​ពលៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមាធិ​ពលៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​ចូល​ដល់​នូវ​ចតុត្ថជ្ឈាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សមាធិ​ពលៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បញ្ញា​ពលៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​រមែង​ប្រកបដោយ​បញ្ញា​ ​ជា​គ្រឿង​ដឹង​ច្បាស់​ ​នូវ​ការ​កើតឡើង​ ​និង​សូន្យ​ទៅ​ ​(​នៃ​ខន្ធ​ ​៥​)​ ​ជា​បញ្ញា​ប្រសើរ​ ​មោះមុត​ ​ជា​គ្រឿង​ដល់​នូវ​ការ​អស់​ទៅ​នៃ​ទុក្ខ​ ​ដោយ​ប្រពៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បញ្ញា​ពលៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ពលៈ​ ​៧​ ​យ៉ាង​។​
សទ្ធា​ពលៈ​ ​វីរិយ​ពលៈ​ ​ហិរិ​ពលៈ​ ​ឱត្តប្ប​ពលៈ​ ​សតិ​ពលៈ​ ​សមាធិ​ពលៈ​ ​បញ្ញា​ពលៈ​ ​ជា​គំរប់​ ​៧​។​ ​ភិក្ខុ​ជា​បណ្ឌិត​ ​មាន​កំឡាំង​ ​ដោយ​ពលៈ​ទាំងនេះ​ ​រមែង​រស់នៅ​ស្រួល​ ​ពិចារណា​ធម៌​ ​ដោយ​ឧបាយ​ ​ឃើញច្បាស់​ ​នូវ​អត្ថ​ដោយ​បញ្ញា​ ​ការ​រួច​ស្រឡះ​ ​(​ចាក​អារម្មណ៍​)​ ​នៃ​ចិត្ត​ ​(​របស់​ភិក្ខុ​នោះ​)​ ​ដូចជា​ការ​រលត់​នៃ​ប្រទីប​។​

 [​៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទ្រព្យ​នេះ​ ​មាន៧យ៉ាង​។​ ​៧​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636854448133054672
ទៅកាន់ទំព័រ៖