ព្រះត្រៃបិដក ភាគ ៤៧

មិន​លះ​គ្នា​ក្នុង​គ្រា​មាន​សេចក្តី​អន្តរាយ​ផង​ ​មិន​មើលងាយ​គ្នា​ ​ព្រោះ​អស់​ភោគ​ផង​ ​ហេតុ​ទាំងនេះ​ ​មាន​ក្នុង​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​បុគ្គល​មាន​សភាព​ដូច្នោះ​នោះ​ ​ហៅថា​មិត្ត​ ​ជន​អ្នកមាន​ប្រាថ្នា​នូវ​មិត្ត​ ​គប្បី​សេពគប់​។​

 [​៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​មិត្ត​ប្រកបដោយ​ធម៌​ ​៧​ ​ប្រការ​ ​បុគ្គល​អ្នក​ស្វែង​មិត្ត​ ​ទោះបី​លោក​បណ្តេញ​ ​បំបរបង់​ចេញ​(​១​)​ ​ក៏​គួរតែ​សេពគប់​ ​រាប់រក​ ​ចូល​ទៅ​អង្គុយ​ជិត​។​ ​ប្រកបដោយ​ធម៌​ ​៧​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ភិក្ខុ​ជា​អ្នក​ ​(​ធ្វើខ្លួន​)​ ​ឲ្យ​ជាទីស្រឡាញ់​ ​និង​ជាទី​គាប់ចិត្ត​ ​១​ ​គួរ​គោរព​ ​១​ ​គួរ​សរសើរ​ ​១​ ​ឧស្សាហ៍​ប្រៀនប្រដៅ​ ​១​ ​អត់ធន់​ចំពោះ​ពាក្យ​ ​១​ ​ជា​អ្នក​និយាយ​ពាក្យ​ជ្រៅ​(​២​)​ ​១​ ​មិន​ដឹកនាំ​ ​ក្នុង​ហេតុ​ដែល​មិន​គួរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​មិត្ត​ប្រកបដោយ​ធម៌​ ​៧​ ​ប្រការ​នេះឯង​ ​បុគ្គល​អ្នក​ស្វែង​មិត្ត​ ​បើទុកជា​លោក​បណ្តេញ​ ​បំបរបង់​ចេញ​ ​ក៏​គួរតែ​សេពគប់​ ​រាប់រក​ ​ចូល​ទៅ​អង្គុយ​ជិត​។​
​(​១​)​ ​ក្នុង​អដ្ឋកថា​ថា​ ​បើ​អ្នក​ស្វែង​មិត្ត​ ​បាន​បុគ្គល​យ៉ាងនេះ​ជា​មិត្ត​ហើយ​ ​បើទុកជា​លោក​ដាក់ទណ្ឌកម្ម​ឲ្យ​លីឈើ១០០បាច់​ក្តី​ ​ឲ្យ​ដងទឹក១០០ក្អម​ក្តី​ ​ឲ្យ​ជញ្ជូន​ខ្សាច់១០០ស្នូក​ក្តី​ ​ឬ​បណ្តេញ​មិន​ឲ្យ​នៅជា​មួយ​ក្តី​ ​ក៏​ត្រូវតែ​សុំខមាទោស​នឹង​លោក​ ​ហើយ​តាម​នៅជា​មួយ​ ​ដរាបដល់​អស់ជីវិត​។​ ​(​២​)​ ​បាន​ដល់​ពាក្យ​អាថ៌កំបាំង​ ​គឺ​ពាក្យ​ដែល​ជាប់​ទាក់ទង​ ​ដល់​ឈាន​វិបស្សនា​មគ្គផល​និព្វាន​។​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636854462155126688
ទៅកាន់ទំព័រ៖