ព្រះត្រៃបិដក ភាគ ៤៧
ដឹងនូវសញ្ញាទាំងឡាយ ដែលកើតឡើង ដឹងនូវសញ្ញាទាំងឡាយ ដែលប្រាកដឡើង ដឹងនូវសញ្ញាទាំងឡាយ ដែលដល់នូវសេចក្តីវិនាស ១ ដឹងនូវវិតក្កៈទាំងឡាយ ដែលកើតឡើង ដឹងនូវវិតក្កៈទាំងឡាយ ដែលប្រាកដឡើង ដឹងនូវវិតក្កៈទាំងឡាយ ដែលដល់នូវសេចក្តីវិនាស ១ ហេតុក្នុងធម៌ជាទីសប្បាយ ឬមិនជាទីសប្បាយ ថោកទាប ឬខ្ពង់ខ្ពស់ជាចំណែកខ្មៅ ឬស ក៏ភិក្ខុនោះ បានកំណត់ទុកល្អ ធ្វើទុកក្នុងចិត្តល្អ ចងចាំល្អ ដឹងច្បាស់ល្អហើយ ដោយប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ ប្រការនេះឯង មិនយូរប៉ុន្មាន នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវបដិសម្ភិទា ៤ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងមិនខាន។
[៣៦] ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រកបដោយធម៌ ៧ ប្រការ ទើបធ្វើឲ្យជាក់ច្បាស់ សម្រេចនូវបដិសម្ភិទា ៤ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ សារីបុត្តដឹងច្បាស់តាមពិតថា នេះជាសេចក្តីច្រអូសចិត្តរបស់អញ ១ ឬចិត្តខាងក្នុងរួញរា ក៏ដឹងច្បាស់តាមពិតថា ចិត្តខាងក្នុងរបស់អញរួញរា ១ ឬចិត្តខាងក្រៅរាយមាយ ក៏ដឹងច្បាស់តាមពិតថា ចិត្តខាងក្រៅរបស់អញរាយមាយ ១ ព្រះសារីបុត្តដឹងនូវវេទនាទាំងឡាយ ដែលកើតឡើង ដឹងនូវវេទនា ដែលប្រាកដឡើង ដឹងនូវវេទនា ដែលដល់នូវសេចក្តីវិនាស
ID: 636854462619853269
ទៅកាន់ទំព័រ៖