ព្រះត្រៃបិដក ភាគ ៤៧
ដឹងនូវសញ្ញាទាំងឡាយ ដែលកើតឡើង ដឹងនូវសញ្ញា ដែលប្រាកដឡើង ដឹងនូវសញ្ញា ដែលដល់នូវសេចក្តីវិនាស ១ ដឹងនូវវិតក្កៈទាំងឡាយ ដែលកើតឡើង ដឹងនូវវិតក្កៈ ដែលប្រាកដឡើង ដឹងនូវវិតក្កៈ ដែលដល់នូវសេចក្តីវិនាស ១ ហេតុក្នុងធម៌ជាទីសប្បាយ ឬមិនជាទីសប្បាយ ថោកទាប ឬខ្ពង់ខ្ពស់ ជាចំណែកខ្មៅ ឬស ក៏សារីបុត្តបានកំណត់ទុកល្អ ធ្វើទុកក្នុងចិត្តល្អ ចងចាំល្អ ដឹងច្បាស់ល្អហើយ ដោយប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ សារីបុត្ត ប្រកបដោយធម៌ ៧ ប្រការនេះឯង ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវបដិសម្ភិទា ៤ ដោយប្រាជ្ញាដ៏ ឧត្តមដោយខ្លួនឯង។
[៣៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ ប្រការ រមែងញុំាងចិត្តឲ្យលុះក្នុងអំណាច (របស់ខ្លួន) បាន មិនមែនភិក្ខុលុះអំណាចចិត្តទេ។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាសវៃ ក្នុងសមាធិ ១ ឈ្លាសវៃក្នុងវិធីចូលសមាធិ ១ ឈ្លាសវៃ ក្នុងវិធីដំកល់ទុកសមាធិ ១ ឈ្លាសវៃ ក្នុងវិធីចេញចាកសមាធិ ១ ឈ្លាសវៃក្នុងវិធីចែករលែកនូវសមាធិ ១
ID: 636854462835885626
ទៅកាន់ទំព័រ៖