ព្រះត្រៃបិដក ភាគ ៤៧

ឈ្លាសវៃ​ក្នុង​ទីគោ​ចរ​ ​នៃ​សមាធិ​(​១​)​ ​១​ ​ឈ្លាសវៃ​ក្នុង​វិធី​នាំមក​នូវ​សមាធិ​(​២​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៧​ ​ប្រការ​នេះឯង​ ​រមែង​ញុំាង​ចិត្ត​ឲ្យ​លុះ​ក្នុង​អំណាច​ ​(​របស់​ខ្លួន​)​ ​បាន​ ​មិនមែន​ភិក្ខុ​លុះអំណាច​ចិត្ត​ទេ​។​
 [​៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សារីបុត្ត​ប្រកបដោយ​ធម៌​ ​៧​ ​ប្រការ​ ​ទើប​ញុំាង​ចិត្ត​ឲ្យ​លុះ​ក្នុង​អំណាច​ ​(​របស់​ខ្លួន​)​ ​មិនមែន​សារីបុត្ត​លុះអំណាច​ចិត្ត​ទេ​។​ ​ប្រកបដោយ​ធម៌​ ​៧​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​សារីបុត្ត​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​សមាធិ​ ​១​ ​ឈ្លាសវៃ​ក្នុង​វិធី​ចូល​សមាធិ​ ​១​ ​ឈ្លាសវៃ​ក្នុង​វិធី​ដំ​កល់​ទុក​សមាធិ​ ​១​ ​ឈ្លាសវៃ​ក្នុង​វិធី​ចេញ​ចាក​សមាធិ​ ​១​ ​ឈ្លាសវៃ​ក្នុង​វិធីចែក​រលែក​សមាធិ​ ​១​ ​ឈ្លាសវៃ​ក្នុង​ទីគោ​ចរ​ ​នៃ​សមាធិ​ ​១​ ​ឈ្លាសវៃ​ក្នុង​វិធី​នាំមក​នូវ​សមាធិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សារីបុត្ត​ប្រកបដោយ​ធម៌​ ​៧​ ​ប្រការ​នេះឯង​ ​ទើប​ញុំាង​ចិត្ត​ឲ្យ​លុះ​ទៅ​ក្នុង​អំណាច​ ​(​របស់​ខ្លួន​)​ ​មិនមែន​សារីបុត្ត​លុះអំណាច​ចិត្ត​ទេ​។​
(​១​)​ ​ភិក្ខុ​ណា​ ​ចៀសវាង​ធម៌​មិនជា​ទី​សប្បាយ​ ​សេពគប់​ធម៌​ជាទី​សប្បាយ​ក្តី​ ​ស្គាល់​ថា​ ​សមាធិ​នេះ​ ​មាន​និមិត្ត​ជា​អារម្មណ៍​ ​នេះ​មាន​លក្ខណៈ​ជា​អារម្មណ៍​ក្តី​ ​ឈ្មោះថា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ទីគោ​ចរ​នៃ​សមាធិ​។​ ​អដ្ឋកថា​ ​នៃ​ឆ​ក្ក​និបាត​។​ ​(​២​)​ ​ភិក្ខុ​ដែល​អាច​ប្រមូល​សមាធិ​ ​ដែល​កើតអំពី​ឈាន​ ​មាន​បឋមជ្ឈាន​ជាដើម​ ​ដើម្បីនឹង​ចូលកាន់​សមាបត្តិ​ជាន់​ខ្ពស់​ៗ​ ​ហៅថា​ ​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការ​នាំ​សមាធិ​ ​ព្រោះ​លោក​ចេញ​អំពី​បឋមជ្ឈាន​ ​ចូល​ទុតិយជ្ឈាន​។​បេ​។​ ​ចេញ​អំពី​តតិយជ្ឈាន​ ​ចូលកាន់​ចតុត្ថជ្ឈាន​។​ ​អដ្ឋកថា​នៃ​ឆ​ក្ក​និបាត​។​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636854463223067771
ទៅកាន់ទំព័រ៖