ព្រះត្រៃបិដក ភាគ ៤៧

 ​[​៣៩​]​ ​គ្រានោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​។​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ដំណើរ​ត្រាច់​ទៅ​ ​ដើម្បី​បិណ្ឌ​បាត្រ​ ​ក្នុង​ក្រុង​សាវត្ថី​ ​ព្រឹក​ណាស់​នៅឡើយ​ ​បើ​ដូច្នោះ​ ​អញ​គួរ​ឆៀងចូល​ទៅ​ឯ​អារាម​របស់​បរិព្វាជក​ ​ជា​អន្យតិរ្ថិយ​សិន​។​ ​ទើប​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ចូល​ទៅ​ឯ​អារាម​របស់​ពួក​បរិព្វាជក​ ​ជា​អន្យ​តិរិ្ថយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រីករាយ​ជាមួយនឹង​ពួក​បរិព្វាជក​ ​ជា​អន្យ​តិរិ្ថយ​ទាំងនោះ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​គង់នៅ​ក្នុង​ទីសម​គួរ​។​ ​ក៏​ក្នុង​សម័យ​នោះ​ឯង​ ​ពួក​បរិព្វាជក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​អង្គុយ​ប្រជុំ​គ្នា​ ​ហើយ​បាន​ផ្តើម​សួរ​ពាក្យជា​ចន្លោះ​នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ណាមួយ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​បរិសុទ្ធ​ពេញលេញ​ ​អស់​ ​១២​ ​ឆ្នាំ​ ​តើ​គួរ​នឹង​ហៅ​បុគ្គល​នោះ​ ​ថា​ជា​ភិក្ខុ​មិន​មាន​អាយុ​ ​១០​ ​ឆ្នាំ​ ​បាន​ឬទេ​។​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​មិនបាន​ត្រេកអរ​ ​មិនបាន​ហាមឃាត់​ ​នូវ​ភាសិត​របស់​ពួក​បរិព្វាជក​ ​ជា​អន្យ​តិរិ្ថយ​ទាំងនោះ​ឡើយ​ ​លុះ​មិន​ត្រេកអរ​ ​មិន​ហាមឃាត់​ហើយ​ ​ក្រោក​ចាក​អាសនៈ​ ​ដើរចេញ​ទៅ​ ​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636854463456451120
ទៅកាន់ទំព័រ៖