ព្រះត្រៃបិដក ភាគ ៤៧

ដោយមាន​បំណង​ថា​ ​អញ​គង់​នឹង​យល់​នូវ​សេចក្តី​ ​នៃ​ភាសិត​នុ៎ះ​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ទើប​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌ​បាត្រ​ ​ក្នុង​ក្រុង​សាវត្ថី​ ​លុះ​ត្រឡប់​មក​អំពី​បិណ្ឌ​បាត្រ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ភត្ត​វិញ​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​គង់នៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​នូវ​ដំណើរ​នោះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌ​បាត្រ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ដំណើរ​ត្រាច់​ទៅ​ ​ដើម្បី​បិណ្ឌ​បាត្រ​ ​ក្នុង​ក្រុង​សាវត្ថី​ ​ព្រឹក​ណាស់​នៅឡើយ​ ​បើ​ដូច្នោះ​ ​អញ​គួរ​ឆៀងចូល​ទៅ​ឯ​អារាម​របស់​បរិព្វាជក​ ​ជា​អន្យតិរ្ថិយ​សិន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏បាន​ចូល​ទៅ​ឯ​អារាម​របស់​ពួក​បរិព្វាជក​ ​ជា​អន្យ​តិរិ្ថយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រីករាយ​ជាមួយនឹង​ពួក​បរិព្វាជក​ ​ជា​អន្យ​តិរិ្ថយ​ទាំងនោះ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សម័យ​នោះ​ឯង​ ​
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636854463693274665
ទៅកាន់ទំព័រ៖