ព្រះត្រៃបិដក ភាគ ៤៧

ពួក​បរិព្វាជក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​អង្គុយ​ប្រជុំ​គ្នា​ ​បាន​ផ្តើម​ពាក្យ​ ​ជា​ចន្លោះ​នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ណាមួយ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​បរិសុទ្ធ​ពេញលេញ​ ​អស់​ ​១២​ ​ឆ្នាំ​ ​តើ​គួរ​នឹង​ហៅ​បុគ្គល​នោះ​ ​ថា​ជា​ភិក្ខុ​មិន​មាន​អាយុ​ ​១០​ ​ឆ្នាំ​ ​បាន​ឬទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វេលា​នោះ​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​បាន​តេ្រ​ក​អរ​ ​មិនបាន​ហាមឃាត់​ ​នូវ​ភាសិត​របស់​ពួក​បរិព្វាជក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ឡើយ​ ​លុះ​មិន​បាន​តេ្រ​ក​អរ​ ​មិនបាន​ហាមឃាត់​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ដើរចេញ​ទៅ​ ​ដោយមាន​បំណង​ថា​ ​អញ​នឹង​យល់​ ​នូវ​សេចក្តី​នៃ​ភាសិត​នុ៎ះ​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ក្នុង​ធម្មវិន័យ​នេះ​ ​បុគ្គល​អាច​នឹង​ប្តេជ្ញា​ ​(​ខ្លួន​)​ ​ថា​ជា​ភិក្ខុ​មិន​មាន​អាយុ​ ​១០​ ​ឆ្នាំ​ ​ដោយ​គ្រាន់តែ​រាប់​ឆ្នាំ​ប៉ុណ្ណោះ​ ​បាន​ដែរ​ឬ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​សារីបុត្ត​ ​ក្នុង​ធម្មវិន័យ​នេះ​ ​បុគ្គល​មិន​អាច​នឹង​ប្តេជ្ញា​ ​(​ខ្លួន​)​ ​ថា​ជា​ភិក្ខុ​មិន​មាន​អាយុ​ ​១០​ ​ឆ្នាំ​ ​ដោយ​គ្រាន់តែ​រាប់​ឆ្នាំ​ប៉ុណ្ណោះ​បាន​ឡើយ​។​ ​ម្នាល​សារីបុត្ត​ ​និ​ទ្ទ​សវ​ត្ថុ​ ​៧​ ​ប្រការ​នេះឯង​ ​តថាគត​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​ប្រកាស​ទុក​។​ ​និ​ទ្ទ​សវ​ត្ថុ​ ​៧​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636854463863344393
ទៅកាន់ទំព័រ៖