ព្រះត្រៃបិដក ភាគ ៤៧
ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការសមាទាននូវសិក្ខា តទៅកាលខាងមុខ ក៏នៅតែមិនលះបង់ នូវសេចក្តីពេញចិត្ត ក្នុងការសមាទាននូវសិក្ខា ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការពិចារណានូវធម៌ តទៅកាលខាងមុខ ក៏នៅតែមិនលះបង់ នូវសេចក្តីពេញចិត្ត ក្នុងការពិចារណានូវធម៌ ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហា តទៅកាលខាងមុខ ក៏នៅតែមិនលះបង់នូវសេចក្តីពេញចិត្ត ក្នុងការកំចាត់បង់នូវឥច្ឆា ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការពួនសម្ងំ តទៅកាលខាងមុខ ក៏នៅតែមិនលះបង់ នូវសេចក្តីពេញចិត្ត ក្នុងការពួនសម្ងំ ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការប្រាព្ធព្យាយាម តទៅកាលខាងមុខ ក៏នៅតែមិនលះបង់ នូវសេចក្តីពេញចិត្ត ក្នុងការប្រារព្ធព្យាយាម ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការតាំងស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា តទៅកាលខាងមុខ ក៏នៅតែមិនលះបង់នូវសេចក្តីពេញចិត្ត ក្នុងការតាំងស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការចាក់ធ្លុះដោយទិដ្ឋិ គឺឃើញច្បាស់នូវមគ្គ តទៅកាលខាងមុខ ក៏នៅតែមិនលះបង់ នូវសេចក្តីពេញចិត្ត ក្នុងការចាក់ធ្លុះដោយទិដ្ឋិ ១។ ម្នាលសារីបុត្ត និទ្ទសវត្ថុ ៧ ប្រការនេះឯង
ID: 636854464053745283
ទៅកាន់ទំព័រ៖