ព្រះត្រៃបិដក ភាគ ៤៧

​ដែល​តថាគត​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​ប្រកាស​ទុក​។​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​ប្រកប​ដោយ​និ​ទ្ទ​សវ​ត្ថុ​ ​៧​ ​ប្រការ​នេះ​ ​បើទុកជា​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ដ៏​បរិសុទ្ធ​ ​ពេញលេញ​ ​អស់​ ​១២​ ​ឆ្នាំ​ ​ក៏​គួរ​ហៅថា​ ​ភិក្ខុ​មិន​មាន​អាយុ​ ​១០​ ​ឆ្នាំ​បាន​ ​បើទុកជា​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ដ៏​បរិសុទ្ធ​ ​ពេញលេញ​ ​អស់​ ​២៤ឆ្នាំ​ ​ក៏​គួរ​ហៅថា​ ​ភិក្ខុ​មិន​មាន​អាយុ​ ​១០​ ​ឆ្នាំ​បាន​ ​បើទុកជា​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ដ៏​បរិសុទ្ធ​ ​ពេញលេញ​ ​អស់​ ​៣៦ឆ្នាំ​ ​ក៏​គួរ​ហៅថា​ ​ភិក្ខុ​មិន​មាន​អាយុ​ ​១០​ ​ឆ្នាំ​បាន​ ​បើទុកជា​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ដ៏​បរិសុទ្ធ​ ​ពេញលេញ​ ​អស់​ ​៤៨ឆ្នាំ​ ​ក៏​គួរ​ហៅថា​ ​ភិក្ខុ​មិន​មាន​អាយុ​ ​១០​ ​ឆ្នាំ​បាន​។​
 ​[​៤០​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​ក្នុង​ឃោសិ​តា​រាម​ ​ជិត​ក្រុង​កោ​សម្ពី​។​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅកាន់​ក្រុង​កោ​សម្ពី​ ​ដើម្បី​បិណ្ឌ​បាត្រ​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​ដំណើរ​ត្រាច់​ទៅ​ ​ដើម្បី​បិណ្ឌ​បាត្រ​ ​ក្នុង​ក្រុង​កោ​សម្ពី​ ​ព្រឹក​ណាស់​នៅឡើយ​ ​បើ​ដូច្នោះ​ ​អញ​គួរ​ឆៀងចូល​ទៅ​ឯ​អារាម​របស់​ពួក​បរិព្វាជក​ ​ជា​អន្យ​តិរិ្ថយ​សិន​។​ ​ទើប​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636854464265987423
ទៅកាន់ទំព័រ៖