ព្រះត្រៃបិដក ភាគ ៤៧

​ទ្រព្យ​គឺ​សទ្ធា​ ​១​ ​ទ្រព្យ​គឺ​សីល​ ​១​ ​ទ្រព្យ​គឺ​ហិរិ​ ​១​ ​ទ្រព្យ​គឺ​ឱត្តប្បៈ​ ​១​ ​ទ្រព្យ​គឺ​សុតៈ​ ​១​ ​ទ្រព្យ​គឺ​ចាគៈ​ ​១​ ​ទ្រព្យ​គឺ​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ទ្រព្យ​ ​៧​ ​យ៉ាង​។​
ទ្រព្យ​គឺ​សទ្ធា​ ​ទ្រព្យ​គឺ​សីល​ ​ទ្រព្យ​គឺ​ហិរិ​ ​ទ្រព្យ​គឺ​ឱត្តប្បៈ​ ​ទ្រព្យ​គឺ​សុតៈ​ ​ទ្រព្យ​គឺ​ចាគៈ​ ​ទ្រព្យ​គឺ​បញ្ញា​ ​ជា​គំរប់​ ​៧​។​ ​បុគ្គល​ណា​ ​ទោះ​ស្រ្តី​ក្តី​ ​បុរស​ក្តី​ ​មានទ្រព្យ​ទាំងនេះ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ហៅ​បុគ្គល​នោះ​ ​ថា​ជា​អ្នក​មិន​ទ័លក្រ​ឡើយ​ ​ការរស់នៅ​របស់​បុគ្គល​នោះ​ ​មិន​សោះសូន្យ​ឡើយ​។​ ​ហេតុ​នោះ​ ​អ្នកប្រាជ្ញ​ ​កាល​រលឹក​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះពុទ្ធ​ទាំងឡាយ​ ​គប្បី​ប្រក​បរឿយៗ​ ​នូវ​សទ្ធា​ ​សីល​ ​សេចក្តី​ជ្រះថ្លា​ ​និង​ការ​ឃើញ​នូវ​ធម៌​។​

 [​៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទ្រព្យ​នេះ​ ​មាន​ ​៧​ ​យ៉ាង​។​ ​៧​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ទ្រព្យ​គឺ​ ​សទ្ធា​ ​១​ ​ទ្រព្យ​គឺ​សីល​ ​១​ ​ទ្រព្យ​គឺ​ហិរិ​ ​១​ ​ទ្រព្យ​គឺ​ឱត្តប្បៈ​ ​១​ ​ទ្រព្យ​គឺ​សុតៈ​ ​១​ ​ទ្រព្យ​គឺ​ចាគៈ​ ​១​ ​ទ្រព្យ​គឺ​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទ្រព្យ​គឺ​សទ្ធា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សទ្ធា​ ​រមែង​ជឿ​ចំពោះ​ពោធិញ្ញាណ​ ​របស់​ព្រះ​តថាគត​ថា​ ​ព្រះមានព្រះភាគ​ព្រះអង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​។​បេ​។​ ​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636854448397179779
ទៅកាន់ទំព័រ៖