ព្រះត្រៃបិដក ភាគ ៤៧

​ទៅ​ឯ​អារាម​របស់​ពួក​បរិព្វាជក​ ​ជា​អន្យ​តិរិ្ថយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រីករាយ​ជាមួយនឹង​ពួក​បរិព្វាជក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​គង់​ក្នុង​ទីសម​គួរ​។​ ​ក៏​ក្នុង​សម័យ​នោះ​ឯង​ ​ពួក​បរិព្វាជក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​អង្គុយ​ប្រជុំ​គ្នា​ ​ហើយ​បាន​ផ្តើម​សួរ​ពាក្យជា​ចន្លោះ​នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ណាមួយ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដ៏​បរិសុទ្ធ​ ​ពេញលេញ​អស់​ ​១២​ ​ឆ្នាំ​ ​តើ​គួរ​នឹង​ហៅ​ ​(​បុគ្គល​នោះ​)​ ​ថា​ជា​ភិក្ខុ​មិន​មាន​អាយុ​ ​១០​ ​ឆ្នាំ​ ​បាន​ដែរ​ឬ​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​មិន​ត្រេកអរ​ ​មិន​ហាមឃាត់​ ​នូវ​ភាសិត​របស់​ពួក​បរិព្វាជក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ឡើយ​ ​លុះ​មិន​ត្រេកអរ​ ​មិន​ហាមឃាត់​ហើយ​ ​ក្រោក​ចាក​អាសនៈ​ដើរចេញ​ទៅ​ ​ដោយមាន​បំណង​ថា​ ​អញ​គង់​នឹង​យល់​ ​នូវ​សេចក្តី​នៃ​ភាសិត​នុ៎ះ​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ទើប​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ក្រុង​កោ​សម្ពី​ ​លុះ​ត្រឡប់​មក​ ​អំពី​បិណ្ឌបាត​ ​ក្នុង​កាល​ជា​ខាងក្រោយ​ភត្ត​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636854464435037092
ទៅកាន់ទំព័រ៖