ព្រះត្រៃបិដក ភាគ ៤៧

​ក៏បាន​ក្រាបបង្គំទូល​នូវ​ដំណើរ​នោះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅកាន់​ក្រុង​កោ​សម្ពី​ ​ដើម្បី​បិណ្ឌបាត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ដំណើរ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ក្រុង​កោ​សម្ពី​ ​ព្រឹក​ណាស់​នៅឡើយ​ ​បើ​ដូច្នោះ​ ​អញ​គួរ​ឆៀងចូល​ទៅ​ឯ​អារាម​របស់​ពួក​បរិព្វាជក​ ​ជា​អន្យតិរ្ថិយ​សិន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ខ្ញុំ​ព្រះអង្គ​ក៏បាន​ចូល​ទៅ​ឯ​អារាម​របស់​បរិព្វាជក​ ​ជា​អន្យ​តិរិ្ថយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រីករាយ​ជាមួយនឹង​ពួក​បរិព្វាជក​ ​ជា​អន្យ​តិរិ្ថយ​ទាំងនោះ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​សម័យ​នោះ​ឯង​ ​ពួក​បរិព្វាជក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​អង្គុយ​ប្រជុំ​គ្នា​ ​ហើយ​បាន​ផ្តើម​នូវ​ពាក្យជា​ចន្លោះ​នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ណាមួយ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​បរិសុទ្ធ​ ​ពេញលេញ​ ​អស់​ ​១២ឆ្នាំ​ ​តើ​គួរ​នឹង​ហៅ​បុគ្គល​នោះ​ ​ថា​ជា​ភិក្ខុ​មិន​មាន​អាយុ​ ​១០​ ​ឆ្នាំ​បាន​ដែរ​ឬ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​តេ្រ​ក​អរ​ ​មិន​ហាមឃាត់​នូវ​ភាសិត​ ​របស់​ពួក​បរិព្វាជក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ឡើយ​ ​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636854464614687367
ទៅកាន់ទំព័រ៖