ព្រះត្រៃបិដក ភាគ ៤៧
លុះមិនតេ្រកអរ មិនហាមឃាត់ហើយ ក៏ក្រោកចាកអាសនៈ ដើរចេញទៅ ដោយមានបំណងថា អញគង់នឹងយល់នូវសេចក្តីនៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន ចុះក្នុងធម្មវិន័យនេះ បុគ្គលអាចប្តេជ្ញា (ខ្លួន) ថាជាភិក្ខុមិនមានអាយុ ១០ ឆ្នាំ ដោយគ្រាន់តែរាប់ឆ្នាំប៉ុណ្ណោះបានដែរឬ។ ព្រះដ៏មានព្រះភាគត្រាស់តបថា ម្នាលអានន្ទ ក្នុងធម្មវិន័យនេះ បុគ្គលមិនអាចនឹងប្តេជ្ញាខ្លួនថា ជាភិក្ខុមិនមានអាយុ ១០ ឆ្នាំ ដោយគ្រាន់តែរាប់ឆ្នាំ ប៉ុណ្ណោះបានឡើយ។ ម្នាលអានន្ទ និទ្ទសវត្ថុ ៧ ប្រការនេះឯង តថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសទុក។ និទ្ទសវត្ថុ ៧ ប្រការ តើដូចម្តេចខ្លះ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីជឿ ១ មានសេចក្តីខ្មាសបាប ១ មានសេចក្តីខ្លាចបាប ១ មានការចេះដឹងច្រើន ១ ជាអ្នកប្រារព្ធសេចក្តីព្យាយាម ១ មានស្មារតី ១ មានប្រាជ្ញា ១។ ម្នាលអានន្ទ និទ្ទសវត្ថុ ៧ ប្រការនេះឯង ដែលតថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសទុក។ ម្នាលអានន្ទ ភិក្ខុប្រកបដោយនិទ្ទសវត្ថុ ៧ ប្រការនេះឯង
ID: 636854464804618231
ទៅកាន់ទំព័រ៖