ព្រះត្រៃបិដក ភាគ ៤៧
បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ពេញលេញអស់ ១២ ឆ្នាំ ក៏គួរហៅថា ភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ពេញលេញ អស់ ២៤ឆ្នាំ ក៏គួរហៅថាភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ពេញលេញអស់ ៣៦ ឆ្នាំ ក៏គួរហៅថាភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ពេញលេញ អស់ ៤៨ ឆ្នាំ ក៏គួរហៅថា ភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន។
ចប់ ទេវតាវគ្គ ទី៤។
ឧទ្ទាននៃទេវតាវគ្គនោះគឺ
និយាយពីភិក្ខុមិនមានសេចក្តីប្រមាទ ១ ភិក្ខុមានសេចក្តីខ្មាសបាប ១ ភិក្ខុអ្នកប្រដៅងាយ ២លើក សំឡាញ់ ២លើក បដិសម្ភិទា ២លើក ភិក្ខុលុះអំណាចចិត្ត ២លើក និទ្ទសវត្ថុ ២លើក។
ID: 636854465047682133
ទៅកាន់ទំព័រ៖