ព្រះត្រៃបិដក ភាគ ៤៧

[​៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្លើង​នេះ​ ​មាន​ ​៧​ ​ប្រការ​។​ ​ភ្លើង​ ​៧​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ភ្លើង​គឺ​រាគៈ​ ​១​ ​ភ្លើង​គឺ​ទោសៈ​ ​១​ ​ភ្លើង​គឺ​មោហៈ​ ​១​ ​ភ្លើង​គឺ​អាហុ​ណេយ្យ​បុគ្គល​(​១​)​ ​១​ ​ភ្លើង​គឺ​បុគ្គល​ជា​ម្ចាស់ផ្ទះ​(​២​)​ ​១​ ​ភ្លើង​គឺ​ទក្ខិណេយ្យ​បុគ្គល​(​៣​)​ ​១​ ​ភ្លើង​ឧស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្លើង​មាន​ ​៧​ ​ប្រការ​នេះឯង​។​
 [​៤៤​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ឧគ្គ​ត​សរីរ​ព្រាហ្មណ៍​ ​ប្រុង​ទុក​មហាយញ្ញ​ ​គឺ​ចងក្រៀក​គោបា​ ​៥០០​ ​នឹង​ឈើ​សន្លុង​ ​ដើម្បី​សម្លាប់​បូជា​ ​ចងក្រៀក​កូនគោ​ឈ្មោល​ ​៥០០​ ​នឹង​ឈើ​សន្លុង​ ​ដើម្បី​សម្លាប់​បូជា​ ​ចងក្រៀក​កូនគោ​ញី​ ​៥០០​ ​នឹង​ឈើ​សន្លុង​ ​ដើម្បី​សម្លាប់​បូជា​ ​ចងក្រៀក​ពពែ​ ​៥០០​ ​នឹង​ឈើ​សន្លុង​ ​
​(​១​)​ ​បុគ្គល​អ្នក​គួរ​ទទួល​នូវ​គ្រឿង​សក្ការបូជា​ ​ហៅថា​ ​អាហុ​ណេយ្យ​បុគ្គល​ ​ក្នុង​ទីនេះ​ ​សំដៅយក​មាតាបិតា​ ​ព្រោះ​លោក​មាន​ឧបការៈ​ច្រើន​ ​ដល់​បុត្ត​ធីតា​ ​សមគួរ​ជា​អ្នកទទួល​នូវ​គ្រឿង​គំនាប់​គាប់គួរ​ ​របស់​បុត្ត​ធីតា​បាន​ ​ត្រង់​ដែល​ទុក​លោក​ថា​ដូច​ភ្លើង​ ​ព្រោះថា​ ​បើ​បុត្ត​ធីតា​ ​ប្រតិបត្តិ​ឆ្គាំឆ្គង​នឹង​មាតាបិតា​ ​រមែង​ទៅ​កើត​ក្នុង​អបាយ​ ​មាន​នរក​ជាដើម​។​ ​(​២​)​ ​បុគ្គល​ជា​ម្ចាស់ផ្ទះ​ ​ក្នុង​ទីនេះ​ ​បាន​ដល់​ស្វាមី​ ​ព្រោះ​ជា​មនុស្ស​មាន​ឧបការៈ​ច្រើន​ ​ដល់​មាតុគ្រាម​ ​ដោយ​ការ​ប្រគល់ឲ្យ​នូវ​វត្ថុ​ផ្សេង​ៗ​ ​មាន​សំពត់​ ​និង​គ្រឿងអលង្ការ​ជាដើម​ ​ត្រង់​ដែល​ទុក​ស្វាមី​ ​ថា​ដូចជា​ភ្លើង​ ​ព្រោះថា​ ​បើ​មាតុគ្រាម​ប្រព្រឹត្ត​កន្លង​ចិត្ត​ប្តី​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​មាន​នរក​ជាដើម​។​ ​តែ​ន័យ​ខ្លះ​ថា​ ​ពួក​អន្តោជន​ ​មានកូន​ ​និង​ប្រពន្ធ​ជាដើម​ ​ក៏​ហៅថា​ភ្លើង​ ​គឺ​បុគ្គល​ជា​ម្ចាស់ផ្ទះ​ដែរ​។​ ​(​៣​)​ ​បុគ្គល​គួរ​ទទួល​ទក្ខិណាទាន​ ​ហៅថា​ ​ទក្ខិណេយ្យ​បុគ្គល​ ​បាន​ដល់​ភិក្ខុសង្ឃ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636854465863348787
ទៅកាន់ទំព័រ៖